ភ្នំពេញ៖ ក្រុមជនសង្ស័យមានគ្នា២នាក់បានធ្វើសកម្មភាពគំរាមបាញ់ប្លន់យកម៉ូតូ Zommer និងកាបូបលុយពីនារីម្នាក់បានសម្រេចហើយជិះរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាពដោយមិនរំខានអាជ្ញាធរដែនដីឡើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីទាបភ្លឺ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ នៅចំណុចខាងមុខរង្វង់មូលផ្សារដើមថ្កូវ តាមបណ្ដោយផ្លូវ២៧១ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនរងឈ្មោះ ហួយ ការូលីន អាយុ២១ឆ្នាំ ស្នាក់នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
តាមសម្តីនារីរងគ្រោះបានរៀបរាប់អោយដឹងថា នៅមុនពេលកើតហេតុរូបនាងទើបតែចេញពីធ្វើការដោយជិះម៉ូតូម៉ាក Zommer ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ 1FN-1678 រួមជាមួយកាបូបស្ពាយមួយ ដែលក្នុងកាបូបនោះមានសម្ភារដូចជាទូរស័ព្ទដៃម៉ាក Iphone 5s មួយគ្រឿង និង Iphone 6s មួយគ្រឿង ខ្សែជើងមួយខ្សែ និងលុយ៦០ដុល្លារ។ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ទិសដៅពីត្បូងទៅជើង ។ លុះមកដល់ចំណុចកើតហេតុក៏លេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាកប្រដាប់ដោយកាំភ្លើងខ្លីមួយដើមមិនស្គាល់ម៉ាកផងដែរនោះ បានជិះមកជិតកៀរនាងឲឈប់និងគំរាមដកកាំភ្លើងខ្លីពីចង្កេះបាញ់សម្លាប់ចោលបើនាងហ៊ានស្រែកនិងមិនឲ្យម៉ូតូនិងកាបូបលុយដល់ពួកគេ។
ជនរងគ្រោះបានបន្តថាក្រោយពីឮជនសង្ស័យគំរាមដូចនេះរូបនាងភ័យពេកក៏ចុះពីលើម៉ូតូហើយជនសង្ស័យបានយកម៉ូតូរបស់នាងជិះទៅបាត់ស្រមោលដោយមានជាប់កាបូបលុយផងដែរដោយនាងផងដែល។
ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ដើម្បីកំណត់មុខសញ្ញាស្រាវជ្រាវចាប់ខ្លួនយកមកកាត់ទោសតាមផ្លូវច្បាប់៕
ដោយ៖ ស រស្មី