អាជ្ញាធរខេត្តកំពត ចេញសេចក្តីជូនដំណឹងស្តីពីករណីស្លាប់ជនជាតិខ្មែរចំនួន០១នាក់ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ មានផ្ទៃពោះ ០៧ខែ

ចែករំលែក៖

ខេត្តកំពត , រដ្ឋបាលខេត្តកំពត សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ យោងតាម របាយការណ៍ របស់មន្ទីរសុខាភិបាលខេត្តកំពត មានករណ៍វិជ្ជមានកូវីដ-១៩ ជនជាតិខ្មែរស្លាប់ចំនួន ០១នាក់ គឺ៖

-ឈ្មោះ ភាន ចិន្តា ភេទស្រី អាយុ ៣៥ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រះទ្រហឹង ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត បានរកឃើញមានវិជ្ជមានកូវីដ-១៩ និងបានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត នា ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០:៣០យប់ ក្នុងសភាពហត់ខ្លាំង និងមានផ្ទៃពោះ ០៧ខែ។ ពេលនោះ ក្រុមគ្រូពេទ្យបានធ្វើការសង្គ្រោះបន្ទាន់តាមលក្ខណៈបច្ចេកទេស ប៉ុន្តែដោយស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរទៅៗមិន អាចសង្គ្រោះបាន អ្នកជំងឺបានទទួលមរណភាពវេលាម៉ោង ១២:០០យប់នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។

– ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីអាយុ ៣៥ឆ្នាំខាងលើ បានស្លាប់ដោយវិបត្តិផ្លូវដង្ហើមស្រួចស្រាវ(Acute Respiratory) ក្នុងរោគវិនិច្ឆ័យ រលាកសួតធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ ។

រដ្ឋបាលខេត្តកំពត មានការសោកស្ដាយជាពន់ពេក និងសូមចូលរួមរំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។ អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print