ខេត្តព្រះវិហារ, បើយោងតាមប្រភពពីរដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាក់អោយដឹងថា, រដ្ឋបាលខេត្តព្រះវិហារ រកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន០៥នាក់ស្រី៣នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុកជាំក្សាន្ត។
សូមបញ្ជាក់ថា, នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារបានយកសំណាកលើអ្នកធ្វើចត្តាឡីស័កនៅមណ្ឌចត្តាឡីស័កស្រុកជាំក្សាន្តកាលពីថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២១ ជាលទ្ធផលរកឃើញជំងឺកូវីដ១៩ មានដូចខាងក្រោម:
១/ឈ្មោះ នួន ថាច់ ភេទស្រី អាយុ៦៤ ឆ្នាំ
២/ឈ្មោះ ព្រំ សោភណ្ឌ ភេទប្រុស អាយុ៥៦ឆ្នាំ
៣/ឈ្មោះ ស វីរៈ ភេទប្រុស អាយុ ១៥ឆ្នាំ
៤/កុមារី ឈឿម ឈួន អាយុ០៩ឆ្នាំ
៥/កុមារី ចិន ភាក់ អាយុ ៨ឆ្នាំ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនមេត្តាជ្រាបជា ព័ត៌មាន និងយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)៕
ដោយ, សិលា