បើតាមការវាយតម្លៃរបស់លោក Philip Issa អ្នកឯកទេសវិភាគរបស់ បណ្ដាញព័ត៌មាន AP ថា នយោបាយ នៅលើពិភបលោកបានផ្លាស់ប្ដូរដោយសារតែសង្គ្រាមនៅក្នុងប្រទេសស៊ីរីហើយ កត្ដាដែលធ្វើឱ្យផ្លាស់ប្ដូរនោះមាន៥យ៉ាងៈ
ទី១-ប្រទេសអ៊ិរស្លាមបង្កើតរដ្ឋបង្ហាញ រូបរាង ៖ សាខាមួយរបស់ក្រុមភេរវកម្ម អាល់កៃដាបានវិវឌ្ឍន៍ក្លាយទៅជាក្រុម ភេរវកម្មដែលគួរឱ្យភ័យខ្លាចបំផុតនៅ លើពិភពលោក។ ក្រុមនេះបានកើត ចេញពីកន្លែងនៅទំនេរក្នុងទឹកដីស៊ីរីដោយ សារតែសង្គ្រាមស៊ីវិលបង្កើតឡើង ។
នៅឆ្នាំ២០១៤ក្រុមអ៊ិ ស្លាមបង្កើតរដ្ឋ IS បានសម្រេចគោលដៅដោយវាយ លុកដណ្ដើមបានទីក្រុងជាច្រើនក្នុងប្រទេស ស៊ីរីទៅគ្រប់គ្រងក្នុងនោះមានទីក្រុង Raqqa ជាដើម។ បន្ទាប់មកពួកគេក៏ បានបើកការវាយប្រហារដណ្ដើមគ្រប់ គ្រងទីក្រុង Mosul របស់ប្រទេសអ៊ីរ៉ាក់ ទៀតផង។ ក្រុមភេរវកម្មខាងលើទីបំផុត ក៏បានគ្រប់គ្រងនៅលើផ្ទៃដីធំទូលាយនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីបង្កើតទៅជា ប្រទេសអ៊ិរស្លាមមួយ។ ផ្ទៃដីដែលក្រុម អ៊ិផស្លាមគ្រប់គ្រងមានទំហំស្មើនឹងប្រទេស អង់គ្លេស ។ ក្រុម IS បានប្រមូលយក អ្វីគ្រប់យ៉ាងនៅទីនោះដែលរដ្ឋាភិបាលស៊ីរីមិនអាចការពារបានដោយសារតែសង្គ្រាម។
ក្រុម IS បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសហគមន៍អន្ដរជាតិដោយ ក្នុងនោះពួកគេបានសម្លាប់ជនជាតិភាគតិចរំលោភបំពានផ្លូវភេទលើស្ដ្រី និង សម្លាប់សត្រូវយ៉ាងព្រៃផ្សៃបំផុតព្រមទាំង លក់វត្ថុបុរាណដែលមានតម្លៃខ្ពស់។ ក្នុង ចំណោមទាហានក្រុម្សីមានពលរដ្ឋលោក ខាងលិចជាច្រើនហើយអ្នកទាំងនោះអាច វិលត្រឡប់មកប្រទេសវិញបើកការវាយ ប្រហារភេរវកម្ម។
ទី២-ខ្លាឃ្មុំរុស្ស៊ីបង្ហាញខ្លួន ៖ រដ្ឋមន្ដ្រី ការបរទេសអង់គ្លេសលោក Philip Hammond ពេលថ្មីៗនេះបានបញ្ជាក់ថា មានមនុស្សម្នាក់នៅលើផែនដីនេះអាចបញ្ចប់សង្គ្រាមនៅក្នុងប្រទេសស៊ីរីបាន នោះគឺលោក ពូទីន ។ វាសនារបស់ ប្រធានាធិបតីស៊ីរីក៏អាស្រ័យទៅលើលោក ពូទីន ជាអ្នកកំណត់។ កាលពីឆ្នាំ២០១៥ ក្រោយពេលដែលរុស្ស៊ីផ្ដល់អាវុធជាច្រើន ទៅឱ្យស៊ីរីដើម្បីទប់ទល់វាយប្រហារទៅ លើក្រុមឧទ្ទាម ។ ប៉ុន្ដែនៅពេលដែល វាយប្រហារគ្មានប្រសិទ្ធភាពរុស្ស៊ីក៏បានបញ្ជូនកម្លាំងទាហានទៅទីនោះដើម្បីបើក ការវាយប្រហារទៅលើក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរីដែលមានការគាំទ្រពីអាមេរិក និងលោកខាងលិច។ តាមសារព័ត៌មាន AP រុស្ស៊ីបានធ្វើជាម្ចាស់ការលើស្ថាន ភាពនៅក្នុងប្រទេសស៊ីរីសម្រេចគោល ដៅនៅទីនោះ។ នៅពេលអនាគតប្រសិន បើបុគ្គលណាមួយឡើងកាន់តំណែងក៏ត្រូវ តែស្ដាប់តាមការណែនាំរបស់រដ្ឋាភិបាល ទីក្រុងមូស្គូផងដែរ ។
ទី៣-អឺរ៉ុបប្រឈមនឹងអសន្ដិសុខ ៖ នៅពេលដែលអឺរ៉ុបឈានដល់កិច្ចព្រម ព្រៀងព្រំដែនកាលពីសតវត្សមុនអឺរ៉ុប មិនបានគិតថានឹងមានជនភៀសខ្លួនរហូត ដល់ទៅមួយលាននាក់មកទីនេះពិសេសគឺជនភៀខ្លួនស៊ីរី ។ ការហូរចូលនៃជន ភៀសខ្លួននោះបានបង្កឱ្យមានអសន្ដិសុខ នៅក្នុងតំបន់អឺរ៉ុបទាំងមូល ។
ពេលនេះអឺរ៉ុបបានខិតខំទប់ស្កាត់ការហូរចូលនៃជនភៀសខ្លួនដោយអឺរ៉ុបខិតខំទប់ស្កាត់នៅតំបន់ពាលកាន ។ ការហូរ ចូលនោះមានលាយឡំនឹងក្រុមភេរវកម្ម បង្កើតការវាយប្រហារទីតាំងជាច្រើននៅ អឺរ៉ុបក្នុងនោះមានការវាយប្រហារនៅ ទីក្រុងប៉ារីសនាពេលកន្លងមក។
ទី៤-អូសទាញប្រទេសជិតខាងចូល ក្នុងសង្គ្រាម ៖ វិបត្ដិជនភៀសខ្លួននៅ អឺរ៉ុបបើទោះបីមានចំនួនច្រើនតែមិន ច្រើនដូចនៅក្នុងប្រទេសជិតខាងស៊ីរីនោះ ឡើយ។ ប្រទេសជាច្រើននៅជុំវិញស៊ីរី ត្រូវទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែជនភៀសខ្លួនមួយចំនួនធំទៅរស់នៅក្នុងប្រទេសរបស់ខ្លួន ។ នៅក្នុង ប្រទេសទួរគី លីបង់ និងហ្ស៊កដង់ មាន ជនភៀសខ្លួនរហូតដល់ទៅ៤,៤លានាក់។
សង្គ្រាមនៅក្នុងប្រទេសស៊ីរីក៏បានធ្វើឱ្យក្រុមដទៃទៀតនៅប្រទេសជិតខាងក្រោក ឈរឡើងបះបោរដូចគ្នាដូចជានៅក្នុង ប្រទេសលីបង់មានជម្លោះជាតិសាសន៍ ជាច្រើនបានកើតឡើងបង្កឱ្យមានអំពើហិង្សាឥតឈប់ឈរ ។
ទី៥-ការលេចឡើងរបស់ប្រទេស អ៊ីរ៉ង់ ៖ សង្គ្រាមនៅក្នុងប្រទេសស៊ីរីបាន ធ្វើឱ្យប្រទេសក្នុងតំបន់បង្ហាញពីឥទ្ធិពល របស់ខ្លួន ។ អ៊ីរ៉ង់មានឥទ្ធិពលយ៉ាង ខ្លាំងទៅលើក្រុមនិកាយស៊ីអ៊ីតដែលមានភាគច្រើននៅក្នុងចំណោមប្រទេសកាន់សាសនាអ៊ិីស្លាម ។
នៅក្នុងពេលជាមួយគ្នានេះប្រទេស អារ៉ាប៊ីសាអ៊ូឌីតមានក្រុមនិកាយសាន់នីភាគច្រើនទាំងនោះហើយបានជាអារ៉ាប់គាំទ្រក្រុមប្រឆាំងស៊ីរីដើម្បីផ្ដួលរំលំរដ្ឋាភិបាលរបស់ប្រធានាធិបតីអាល់អាសាដ ៕ ម៉ែវ សាធី