​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​ពិភពលោក​បែប​ណា​?

ចែករំលែក៖

A Syrian man carries his two girls as he walks across the rubble following a barrel bomb attack on the rebel-held neighbourhood of al-Kalasa in the northern Syrian city of Aleppo on September 17, 2015. Once Syria's economic powerhouse, Aleppo has been ravaged by fighting since the rebels seized the east of the city in 2012, confining government forces to the west. AFP PHOTO / KARAM AL-MASRI (Photo credit should read KARAM AL-MASRI/AFP/Getty Images)

​បើ​តាម​ការ​វាយតម្លៃ​របស់​លោក​ Philip​ Issa​ អ្នកឯកទេស​វិភាគ​របស់​ បណ្ដាញ​ព័ត៌មាន​ AP​ ថា​ នយោបាយ​ នៅ​លើ​ពិ​ភ​បលោក​បាន​ផ្លាស់​ប្ដូរ​ដោយសារ​តែ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ហើយ​ កត្ដា​ដែល​ធ្វើ​ឱ្យ​ផ្លាស់​ប្ដូរ​នោះ​មាន​៥​យ៉ាងៈ​

​ទី​១-​ប្រទេស​អ៊ិ​រ​ស្លា​ម​បង្កើត​រដ្ឋ​បង្ហាញ​ រូបរាង​ ៖​ សាខា​មួយ​របស់​ក្រុម​ភេរវកម្ម​ អាល់​កៃ​ដា​បាន​វិវឌ្ឍន៍​ក្លាយទៅជា​ក្រុម​ ភេរវកម្ម​ដែល​គួរ​ឱ្យ​ភ័យ​ខ្លាច​បំផុត​នៅ​ លើ​ពិភពលោក​។​ ក្រុម​នេះ​បាន​កើត​ ចេញពី​កន្លែង​នៅ​ទំនេរ​ក្នុង​ទឹកដី​ស៊ី​រី​ដោយ​ សារ​តែ​សង្គ្រាមស៊ីវិល​បង្កើត​ឡើង​ ។​

​នៅ​ឆ្នាំ​២០១៤​ក្រុម​អ៊ិ​ ស្លា​ម​បង្កើត​រដ្ឋ​ IS​ បាន​សម្រេច​គោលដៅ​ដោយ​វាយ​ លុក​ដណ្ដើម​បាន​ទីក្រុង​ជា​ច្រើន​ក្នុង​ប្រទេស​ ស៊ី​រី​ទៅ​គ្រប់គ្រង​ក្នុង​នោះ​មាន​ទីក្រុង​ Raqqa​ ជាដើម​។​ បន្ទាប់​មក​ពួក​គេ​ក៏​ បាន​បើក​ការ​វាយប្រហារ​ដណ្ដើម​គ្រប់​ គ្រង​ទីក្រុង​ Mosul​ របស់​ប្រទេស​អ៊ី​រ៉ា​ក់​ ទៀត​ផង​។​ ក្រុម​ភេរវកម្ម​ខាងលើ​ទីបំផុត​ ក៏​បាន​គ្រប់គ្រង​នៅ​លើ​ផ្ទៃដី​ធំ​ទូលាយ​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​និង​ស៊ី​រី​បង្កើត​ទៅ​ជា​ ប្រទេស​អ៊ិ​រ​ស្លា​ម​មួយ​។​ ផ្ទៃដី​ដែល​ក្រុម​ អ៊ិ​ផ​ស្លា​ម​គ្រប់គ្រង​មាន​ទំហំ​ស្មើនឹង​ប្រទេស​ អង់គ្លេស​ ។​ ក្រុម​ IS​ បាន​ប្រមូល​យក​ អ្វី​គ្រប់យ៉ាង​នៅ​ទីនោះ​ដែល​រដ្ឋាភិបាល​ស៊ី​រី​មិន​អាច​ការពារ​បាន​ដោយសារ​តែ​សង្គ្រាម​។​

​ក្រុម​ IS​ បាន​បង្ក​ឱ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្ដរជាតិ​ដោយ​ ក្នុង​នោះ​ពួក​គេ​បាន​សម្លាប់​ជនជាតិភាគតិច​រំលោភ​បំពាន​ផ្លូវភេទ​លើ​ស្ដ្រី​ និង​ សម្លាប់​សត្រូវ​យ៉ាង​ព្រៃផ្សៃ​បំផុត​ព្រមទាំង​ លក់​វត្ថុ​បុរាណ​ដែល​មាន​តម្លៃ​ខ្ពស់​។​ ក្នុង​ ចំណោម​ទាហាន​ក្រុ​ម្សី​មាន​ពលរដ្ឋ​លោក​ ខាងលិច​ជា​ច្រើន​ហើយ​អ្នក​ទាំងនោះ​អាច​ វិល​ត្រឡប់​មក​ប្រទេស​វិញ​បើក​ការ​វាយ​ ប្រហារ​ភេរវកម្ម​។​

​ទី​២-​ខ្លាឃ្មុំ​រុ​ស្ស៊ី​បង្ហាញខ្លួន​ ៖​ រដ្ឋមន្ដ្រី​ ការ​បរទេស​អង់គ្លេស​លោក​ Philip​ Hammond​ ពេល​ថ្មីៗ​នេះ​បាន​បញ្ជាក់​ថា​ មាន​មនុស្ស​ម្នាក់​នៅ​លើ​ផែនដី​នេះ​អាច​បញ្ចប់សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ី​រី​បាន​ នោះ​គឺ​លោក​ ពូ​ទី​ន​ ។​ វាសនា​របស់​ ប្រធានាធិបតី​ស៊ី​រី​ក៏​អាស្រ័យ​ទៅ​លើ​លោក​ ពូ​ទី​ន​ ជា​អ្នក​កំណត់​។​ កាលពី​ឆ្នាំ​២០១៥​ ក្រោយ​ពេល​ដែល​រុ​ស្ស៊ី​ផ្ដល់​អាវុធ​ជា​ច្រើន​ ទៅ​ឱ្យ​ស៊ី​រី​ដើម្បី​ទប់ទល់​វាយប្រហារ​ទៅ​ លើ​ក្រុម​ឧទ្ទាម​ ។​ ប៉ុន្ដែ​នៅ​ពេល​ដែល​ វាយប្រហារ​គ្មាន​ប្រសិទ្ធភាព​រុ​ស្ស៊ី​ក៏​បាន​បញ្ជូន​កម្លាំង​ទាហាន​ទៅ​ទីនោះ​ដើម្បី​បើក​ ការ​វាយប្រហារ​ទៅ​លើ​ក្រុមប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​ដែល​មានការ​គាំទ្រ​ពី​អា​មេ​រិ​ក​ និង​លោក​ខាងលិច​។​ តាម​សារព័ត៌មាន​ AP​ រុ​ស្ស៊ី​បាន​ធ្វើ​ជា​ម្ចាស់​ការ​លើ​ស្ថាន​ ភាព​នៅ​ក្នុង​ប្រទេស​ស៊ី​រី​សម្រេច​គោល​ ដៅ​នៅ​ទីនោះ​។​ នៅ​ពេល​អនាគត​ប្រ​សិន​ បើ​បុគ្គល​ណាមួយ​ឡើង​កាន់​តំណែង​ក៏​ត្រូវ​ តែ​ស្ដាប់​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល​ ទីក្រុង​មូ​ស្គូ​ផង​ដែរ​ ។​

​មុន​ពេល​រុ​ស្ស៊ី​ជ្រៀត​ជ្រែកចូល​ក្នុង​ទឹកដី​ស៊ី​រី​គឺ​រុ​ស្ស៊ី​មានបទពិសោធន៍​ជា​ច្រើន​ នៅ​ក្នុង​ប្រទេស​អ​រុ​ឋិ​ា​កាលពី​ឆ្នាំ​២០០៨​ និង​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ឆ្នាំ​២០១៤​។​ នៅ​ក្នុង​ប្រទេស​តំបន់​អឺរ៉ុប​ខាង​ កើត​ទាំង​ពីរ​នោះ​លោក​ ពូ​ទី​ន​ បាន​ បញ្ចេញ​កម្លាំងយោធា​ក្នុង​ការ​ការពារ​ ផលប្រយោជន៍​របស់​ខ្លួន​ហើយ​ការ​ការ​ ពារ​នោះ​ក៏​ទទួល​បាន​ជោគជ័យ​ផង​ដែរ​។​ ថ្ងៃនេះ​រុ​ស្ស៊ី​ស្ថិត​នៅ​ក្នុង​ចំណុចកណ្ដាល​ នៃ​ការ​ផ្សះផ្សារ​ប្រទេស​ក្នុង​តំបន់​ដែល​ មាន​ប្រេង​ជា​ច្រើន​លំដាប់​ពិភពលោក​។​

​ទី​៣-​អឺរ៉ុប​ប្រឈម​នឹង​អសន្ដិសុខ​ ៖​ នៅ​ពេល​ដែល​អឺរ៉ុប​ឈាន​ដល់​កិច្ច​ព្រម​ ព្រៀង​ព្រំដែន​កាលពី​សតវត្ស​មុន​អឺរ៉ុប​ មិន​បាន​គិត​ថា​នឹង​មាន​ជនភៀសខ្លួន​រហូត​ ដល់​ទៅ​មួយ​លាន​នាក់​មក​ទី​នេះ​ពិសេស​គឺ​ជន​ភៀ​ខ្លួន​ស៊ី​រី​ ។​ ការ​ហូរ​ចូល​នៃ​ជន​ ភៀសខ្លួន​នោះ​បាន​បង្ក​ឱ្យ​មាន​អសន្ដិសុខ​ នៅ​ក្នុង​តំបន់​អឺរ៉ុប​ទាំងមូល​ ។​

​ពេល​នេះ​អឺរ៉ុប​បាន​ខិតខំ​ទប់ស្កាត់​ការ​ហូរ​ចូល​នៃ​ជនភៀសខ្លួន​ដោយ​អឺរ៉ុប​ខិតខំ​ទប់ស្កាត់​នៅ​តំបន់​ពាល​កាន​ ។​ ការ​ហូរ​ ចូល​នោះ​មាន​លាយឡំ​នឹង​ក្រុម​ភេរវកម្ម​ បង្កើត​ការ​វាយប្រហារ​ទីតាំង​ជា​ច្រើន​នៅ​ អឺរ៉ុប​ក្នុង​នោះ​មានការ​វាយប្រហារ​នៅ​ ទី​ក្រុងប៉ារីស​នា​ពេល​កន្លង​មក​។​

​ទី​៤-​អូស​ទាញ​ប្រទេស​ជិតខាង​ចូល​ ក្នុង​សង្គ្រាម​ ៖​ វិបត្ដិ​ជនភៀសខ្លួន​នៅ​ អឺរ៉ុប​បើ​ទោះបី​មាន​ចំនួន​ច្រើន​តែ​មិន​ ច្រើន​ដូច​នៅ​ក្នុង​ប្រទេស​ជិតខាង​ស៊ី​រី​នោះ​ ឡើយ​។​ ប្រទេស​ជា​ច្រើន​នៅ​ជុំវិញ​ស៊ី​រី​ ត្រូវ​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយសារ​តែ​ជនភៀសខ្លួន​មួយ​ចំនួន​ធំ​ទៅ​រស់នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ ។​ នៅ​ក្នុង​ ប្រទេស​ទួ​រ​គី​ លី​បង់​ និង​ហ្ស៊​ក​ដង់​ មាន​ ជនភៀសខ្លួន​រហូត​ដល់​ទៅ​៤,៤​លា​នាក់​។​

​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ក៏​បាន​ធ្វើ​ឱ្យ​ក្រុម​ដទៃ​ទៀត​នៅ​ប្រទេស​ជិតខាង​ក្រោក​ ឈរ​ឡើង​បះបោរ​ដូច​គ្នា​ដូច​ជា​នៅ​ក្នុង​ ប្រទេស​លី​បង់​មាន​ជម្លោះជាតិសាសន៍​ ជា​ច្រើន​បាន​កើតឡើង​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​ឥត​ឈប់​ឈរ​ ។​

​ទី​៥-​ការ​លេចឡើង​របស់​ប្រទេស​ អ៊ី​រ៉​ង់​ ៖​ សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ី​រី​បាន​ ធ្វើ​ឱ្យ​ប្រទេស​ក្នុង​តំបន់​បង្ហាញ​ពី​ឥទ្ធិពល​ របស់​ខ្លួន​ ។​ អ៊ី​រ៉​ង់​មាន​ឥទ្ធិពល​យ៉ាង​ ខ្លាំង​ទៅ​លើ​ក្រុម​និកាយ​ស៊ី​អ៊ី​ត​ដែល​មាន​ភាគច្រើន​នៅ​ក្នុង​ចំណោម​ប្រទេស​កាន់សាសនា​អ៊ិ​ី​ស្លា​ម​ ។​

...

​នៅ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ប្រទេស​ អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​មាន​ក្រុម​និកាយ​សាន់​នី​ភាគច្រើន​ទាំងនោះ​ហើយ​បានជា​អា​រ៉ាប់​គាំទ្រ​ក្រុមប្រឆាំង​ស៊ី​រី​ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​អាល់​អាសា​ដ​ ៕​ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print