មិនសរសើរមិនបាន! រយ:ពេល២ថ្ងៃក្រុមគ្រូពេទ្យស្រុកស្វាយជ្រំនិងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងជួយសម្រាលកូនដល់ស្រ្តីវិជ្ជមានកូវីដ-១៩ចំនួន២នាក់និងវះកាត់ម្នាក់ទៀតទទួលបានជោគជ័យ

ចែករំលែក៖

ខេត្តស្វាយរៀង៖ យោងតាមលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឱ្យដឹងនៅល្ងាចថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២១ នេះថា រយ:ពេល២ថ្ងៃក្រុមគ្រូពេទ្យស្រុកស្វាយជ្រំនិងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងបានជួយសម្រាលកូនដល់ស្រ្តីវិជ្ជមានកូវីដ-១៩ចំនួន២នាក់និងវះកាត់ម្នាក់ទៀតសរុបទាំងអស់៣នាក់ទទួលបានជោគជ័យ។
លោកបានឱ្យដឹងទៀតថា កាលពីវេលាម៉ោង៥និង៥៨នាទីល្ងាច ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបង្អែកស្រុកស្វាយជ្រំបានជួយសម្រាលកូនជូនស្រ្តីវិជ្ជមានកូវីដ-១៩ ម្នាក់មានឈ្មោះ ងិន ស្រីតូច អាយុ៣០ឆ្នាំ រស់នៅភូមិបុស្ស ឃុំមេសថ្ងក ស្រុកចន្ទ្រា  ប្រកបដោយជោគជ័យ ខណ:ទាំងកូននិងម្តាយមានសុខភាពល្អជាធម្មតាទេ ដោយទារិកាមានទម្ងន់៣គីឡូក្រាម ។

លោកវេជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាលខេត្តដដែលបានបន្តទៀតថា នេះជាករណីទី៤ហើយដែលក្រុមគ្រូពេទ្យព្យាបាលកូវីដនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ បានសម្រាលកូនឱ្យស្រ្តីវិជ្ជមានកូវីដ-១៩។
ចំណែកនៅវេលាម៉ោង៤និង៤៥នាទីទៀបភ្លឺថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១  ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀងបានសម្រាលកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ ដែលវិជ្ជមានកូវីដ-១៩ ហើយមានអាសយដ្ឋាននៅភូមិស្វាយធំ ឃុំស្វាយរំពា ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលកំពុងធ្វើចត្តាឡឺស័កនិងកំពុងព្យាបាលជំងឺ កូវីដដោយទទួលបានកូនប្រុសម្នាក់ទម្ងន់១.៧គីឡូក្រាម។

លោកបន្តថា ចំពោះករណីទី៣នៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងបានវះកាត់យកកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ ដែលវិជ្ជមានកូវីដ-១៩ មានអាសយដ្ឋាននៅភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដែលកំពុងធ្វើចត្តាឡឺស័កនិងកំពុងព្យាបាលជំងឺដោយទទួលបានកូនប្រុសម្នាក់ទម្ងន់ ៣.៧គីឡូក្រាម ដែលនេះជាករណីទី១០ផងដែរសម្រាប់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងខណ:ដែលលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវវិធានការ ៣កុំ និង ៣ការពារ ទាំងអស់គ្នាផងដែរ៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print