បាតុកម្មទ្រង់ទ្រាយធំពីរផ្សេងគ្នា អាចបង្កឲ្យមានអំពើហិង្សាកើតឡើងរវាងអុីស្រាអែល និងប៉ាឡេស្ទីន

ចែករំលែក៖

ពលរដ្ឋអុីស្រាអែលបានចាត់ទុកការដង្ហែរក្បួន(ទង់ជាតិអុីស្រាអែល) នៅទីក្រុងបុរាណ ហ្សេរុយសាឡឹមខាងកើតគឺជាព្រឹត្តិការណ៍ធំ។ ទន្ទឹមនឹងនោះក៏បានអំពាវនាវឲ្យមានការតបតនៅតំបន់កាហ្សានិងតំបន់ភាគ ជេរ៉ូសាលឹមខាងលិច ។

នៅថ្ងៃទី ១៥ខែមិថុនា ក្រុមស្តាំនិយមនិងអ្នកជាតិនិយមនៅអុីស្រាអែលប្រារព្ធពិធីដង្ហែក្បួន“ ទង់ជាតិ” នៅខាងក្នុងនិងខាងក្រៅទីក្រុងហ្សេរុយសាឡឹមខាងកើត ដើម្បីរំលឹកដល់ការបញ្ចូលទីក្រុងនេះក្នុងទឹកដីអុីស្រាអែលនៅឆ្នាំ ១៩៦៧ ។ សកម្មភាពត្រូវបានប៉ាឡេស្ទីនចាត់ទុកថាជាកម្មភាពឌឺដង ដោយអំពាវនាវឲ្យតបតវិញ ទាំងនៅតំបន់កាហ្សានិង ហ្សេរុយសាឡឹមខាងលិច។
នៅថ្ងៃទី១៥ខែមិថុនា រដ្ឋាភិបាលអុីស្រាអែល បានរដ្ឋាភិបាលអុីស្រាអែល អនុញ្ញាតឲ្យដង្ហែរក្បួន។ ពិធីដង្ហែរក្បួនមិនត្រូវបានប្រកាសលម្អិតនោះឡើយបារម្ភពីសន្តិសុខ។ ភាគីប៉ាឡេស្ទីនប្រឆាំង នឹងការដង្ហែរក្បួនខាងលើ ។ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន Mohammad Shtayyeh បានព្រមានថា នឹងមានរឿងអាក្រក់កើតឡើង ។ នៅពេលនេះដែរ ក្រុម Fattah និង Hamas បានអំពាវនាវឲ្យមានមហាបាតុកម្មកើតឡើង តបតនឹងកូដកម្មរបស់អុីស្រាអែល ។ ពលរដ្ឋប៉ាឡេស្ទីននៅកាហ្សា និង ហ្សេរុយសាឡឹមខាងលិច នឹងធ្វើបាតុកម្មព្រមគ្នាជាមួយបាតុកម្មអុីស្រាអែល។ ទាំងនោះហើយអាចបង្កឲ្យមានការប៉ះទង្គិចគ្នារវាងពលរដ្ឋអុីស្រាអែល និងប៉ាឡេស្ទីន។
ប្រព័ន្ធផ្សព្វផ្សាយអុីស្រាអែលបានឲ្យដឹងថា កម្លាំងទាហានប្រទេសនេះ បានត្រៀមលក្ខណៈសម្រាប់ស្ថានភាពអាក្រក់បំផុតដែលអាចកើតឡើង ។ អគ្គរដ្ឋទូតអាមេរិក នៅហ្សេរុយសាឡឹមបានស្នើដល់ បុគ្គលិក និងគ្រួសារមិនត្រូវចេញទៅក្រៅនោះឡើយ ក្នុងពេលនេះ។

នាយករដ្ឋមន្ត្រីថ្មីអុីស្រាអែលលោក Naftali Bennet ទើបតែឡើងកាន់តំណែងបាន២ថ្ងៃប៉ុណ្ណោះ ហើយអនុញ្ញាតឲ្យពលរដ្ឋដង្ហែរក្បួន ទទួលរងការថ្កោលទោសយ៉ាងខ្លាំង ពីបណ្តាគណបក្សនានានៅក្នុងប្រទេសអុីស្រាអែលក៏ដូចជារងការរិះគន់យ៉ាងខ្លាំងពីប្រទេសខាងក្រៅ ផងដែរ៕

ដោយ៖ធីរីណា

...


រូបភាព៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print