លោក ប្រធានសាលាដំបូងខេត្ត និងលោក ព្រះរាជ្ញាអាជ្ញាអមសាលាដំបូងខេត្តនិងក្រុមការងារប្រគេនគ្រឿងឧបភោគបរិភោគដល់វត្តបូទុមសុផានារាម ហៅវត្ត(គយត្របែក)ក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក  ឌិន ស៊ីវុទ្ធី ប្រធានសាលាដំបូងខេត្ត លោក ខាំ សុផារី ព្រះរាជ្ញាអាជ្ញាអមសាលាដំបូងខេត្ត លោក អនុប្រធានតុលាការ ព្រះរាជអាជ្ញារង ចៅក្រមនិងអស់លោកក្រុមការងារជាច្រើននាក់បានប្រគេនគ្រឿងឧបភោគបរិភោគដល់ព្រះគ្រូចៅអធិការវត្តវត្តបូទុមសុផានារាម ហៅវត្ត(គយត្របែក)ក្នុង សង្កាត់គយត្របែក ក្រុងស្វាយរៀងនាព្រឹក ថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២១។

គ្រឿងឧបភោគបរិភោគសម្ភារដែលយកមកប្រគេននាពេលនេះរួមមាន អង្ករ១០០គីឡូ មីមួយកេះធំ ទឹកសុទ្ធ៥កេះ ទឹកត្រី ទឹកសុីអុីវតែ ស្ករ ទៀនធូក ត្រីងៀតនិងបច្ច័យ ចំនួន១លាន រៀលផងដែរ។

សូមបញ្ជាក់ថា
ការយកចិត្តទុកដាក់របស់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត ដែលមានលោក ម៉ែន វិបុល អភិបាលខេត្តជាប្រធាន  សង្ឃឹមថាស្ថានភាពជំងឺកូវីដ-១៩​ នៅក្នុងខេត្ត​ នឹងមានភាពធូរស្រាលនៅពេលឆាប់ៗខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល “៣ការពារ ៣កុំ”  ហើយបើគ្មានការចាំបាច់ សូមនៅតែក្នុងផ្ទះ ត្រូវរួមគ្នាកាត់ផ្តាច់ឬសគល់នៃជំងឺកូវីដ-១៩នេះ ។

ក្នុងឱកាសនោះព្រះគ្រូចៅអធិការ
វត្តបូទុមសុផានារាម ហៅវត្ត(គយត្របែក)
សូមជូនពុទ្ធពរដល់លោក  ឌិន ស៊ីវុទ្ធី ប្រធានសាលាដំបូងខេត្ត លោក ខាំ សុផារី ព្រះរាជ្ញាអាជ្ញាអមសាលាដំបូងខេត្ត និង អនុប្រធានតុលាការខេត្ត ព្រះរាជអាជ្ញារង ចៅក្រមនិងអស់លោកក្រុមការងារទាំង៤ ប្រការ គឺ អាយុ វណ្ណៈសុខៈពលៈកុំបីខានឡើយ៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print