ខេត្តស្វាយរៀង៖ លោក ឌិន ស៊ីវុទ្ធី ប្រធានសាលាដំបូងខេត្ត លោក ខាំ សុផារី ព្រះរាជ្ញាអាជ្ញាអមសាលាដំបូងខេត្ត លោក អនុប្រធានតុលាការ ព្រះរាជអាជ្ញារង ចៅក្រមនិងអស់លោកក្រុមការងារជាច្រើននាក់បានប្រគេនគ្រឿងឧបភោគបរិភោគដល់ព្រះគ្រូចៅអធិការវត្តវត្តបូទុមសុផានារាម ហៅវត្ត(គយត្របែក)ក្នុង សង្កាត់គយត្របែក ក្រុងស្វាយរៀងនាព្រឹក ថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២១។
គ្រឿងឧបភោគបរិភោគសម្ភារដែលយកមកប្រគេននាពេលនេះរួមមាន អង្ករ១០០គីឡូ មីមួយកេះធំ ទឹកសុទ្ធ៥កេះ ទឹកត្រី ទឹកសុីអុីវតែ ស្ករ ទៀនធូក ត្រីងៀតនិងបច្ច័យ ចំនួន១លាន រៀលផងដែរ។
សូមបញ្ជាក់ថា
ការយកចិត្តទុកដាក់របស់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត ដែលមានលោក ម៉ែន វិបុល អភិបាលខេត្តជាប្រធាន សង្ឃឹមថាស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងខេត្ត នឹងមានភាពធូរស្រាលនៅពេលឆាប់ៗខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល “៣ការពារ ៣កុំ” ហើយបើគ្មានការចាំបាច់ សូមនៅតែក្នុងផ្ទះ ត្រូវរួមគ្នាកាត់ផ្តាច់ឬសគល់នៃជំងឺកូវីដ-១៩នេះ ។
ក្នុងឱកាសនោះព្រះគ្រូចៅអធិការ
វត្តបូទុមសុផានារាម ហៅវត្ត(គយត្របែក)
សូមជូនពុទ្ធពរដល់លោក ឌិន ស៊ីវុទ្ធី ប្រធានសាលាដំបូងខេត្ត លោក ខាំ សុផារី ព្រះរាជ្ញាអាជ្ញាអមសាលាដំបូងខេត្ត និង អនុប្រធានតុលាការខេត្ត ព្រះរាជអាជ្ញារង ចៅក្រមនិងអស់លោកក្រុមការងារទាំង៤ ប្រការ គឺ អាយុ វណ្ណៈសុខៈពលៈកុំបីខានឡើយ៕
ដោយ៖ យឹម សុថាន