ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនក្មេងទំនើងចំនួន៥នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា ។
ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ចំណុចរង្វង់មូលសម្តេចសង្ឃជួនណាត ផ្លូវព្រះស៊ីសុវត្ថិ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាក្មេងទំនើងទាំង៥នាក់ទី១.ឈ្មោះ លីន ភារិទ្ធ អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលលេខ ៧ ផ្លូវ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
២. វិន ថាន់ឡុង អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលលេខ ២៤ ផ្លូវ ១០៥ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
៣. ឈ្មោះ សូ សារិទ្ធ អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
៤. ឈ្មោះ គឹម រតនះ អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ស្ទឹងមានជ័យខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៥. ឈ្មោះ ដា ឌីណែល អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ ផ្លូវ ៣៦០ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បច្ចុប្បន្នក្រុមក្មេងទំនើងទាំង៥នាក់នេះ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ សហការជាមួយកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បាននាំខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីសាកសួរ និងអនុវត្តបន្តតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ