Update ៖ អេដវីន ទម្លាយមូលហេតុដែលកើតមានហិង្សាទៅលើអ្នកនាងបញ្ចកា ជាសង្សារ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីធ្វើឲ្យមានការភ្ញាក់ផ្អើលអស់មហាជនទាំងយប់ថ្ងៃទី១៥ ខែ មិថុនាឆ្នាំ ២០២១លើករណីតារាសម្តែង យិត មាសឧស្សាហ៍ ហៅ អេដវីន បានប្រើប្រាស់ហិង្សាទៅលើ គូស្នេហ៍អ្នកមេម៉ាយកូន២ រហូតរងការរិះគន់យ៉ាងខ្លាំងពីមហាជន។ ពេលនេះលោកបានបញ្ចេញមូលហេតុមួយចំនួននៅពីក្រោយករណីនេះហើយ។ 

ការបង្ហោះសារនិងរូបភាពនៃការបែកឈាមជាំសាច់ រហូតលេចចេញសារស្តីបន្ទោសទៅភាគីខាងប្រុសយ៉ាងខ្លាំង។  ស្រាប់តែពេលនេះ តារាសម្តែង លោក អេដវីន បានឆ្លើយតបការបញ្ចេញយោបល់នៅលើការបង្ហោះសារ និងរូបភាពនោះយ៉ាងចាក់ដោត និងកាន់តែពង្រីករឿងរ៉ាវខាងលើកាន់ធំ។ 

តារាសម្តែងរូបនេះបានបញចេញប្រតិកម្មតបទៅអ្នកបញ្ចេញយោបល់មួយចំនួនថា ចាំសាមីខ្លួនចាំលូកដៃ គេនាំគ្នាលេងចាក់ទឹកដូងក្នុងបន្ទប់ នឹងណាបង ហើយខ្ញុំទៅទាន់សុំគេលេងដែរ គេអត់ឲ្យលេង ហើយដៃគូគេវៃខ្ញុំបែកភ្នែក គាត់ក៏បោះសោឡានឲ្យគេជិះរត់ទៀត សប្បាយលេងទេបង? សារនេះភ្ជាប់ដោយរូបភាពជាំប៉ោងភ្នែកខាងឆ្វេងដើម្បីបញ្ជាក់ថាលោកពិតជាត្រូវគេវ៉ៃមែន។ កាន់តែធ្វើឲ្យគេភាក់ផ្អើលក្រោយពីតារារូបនេះបានបញ្ចេញយោបល់តបទៅកាន់គូស្នេហ៍ដែលបានបញ្ចេញសារនិងរូបថតអមដោយពាក្យគំរាមនេះដោយលោកបានចោទជាសំណួរយ៉ាងចាក់ដោតទៅកាន់គូស្នេហ៍ថា ស្រលាញ់ខ្ញុំហ តែពាក្យនឹងគួរតែខ្ញុំនិយាយទេ  ខ្ញុំស្រលាញ់អ្នកពេក ទុកចិត្តអ្នកពេក បានអ្នកយកប្រុសមកដេកដល់ផ្ទះចឹងមែន?  កំដរលេង ខ្ញុំកំដរបាន តែខ្ញុំអាណិតកូនទេណា កូនស្រីខ្ញុំមិនចង់ឲ្យគាត់ធំឡើង ដឹងពីចរិកពស់របស់ម៉ែវាម៉េចទេ ក្អែកអើយ កុំខំពាក់ស្លាបហង្សអីពាក់យ៉ាងណាក៏នៅតែជាក្អែកដែរ។ 

  គួរបញ្ជាក់ដែរថា នេះមិនមែនជាករណីដំបូងទេដែលគូស្នេហ៍មួយគូនេះធ្លាប់បានទម្លាយអំពីការប្រើប្រាស់អំពើហិង្សាដាក់គ្នារហូតផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ប៉ុន្តែបញ្ហាចម្រូងចម្រាសនេះត្រូវបានសម្របសម្រួល។ គេនៅមិនទាន់ដឹងទេថាតើរឿងនេះនឹងបន្តរីកធំកម្រិតណានៅឡើយទេ ហើយគេនៅបន្តរង់ចាំតាមដាន ខណៈដែលម្តាយរបស់អ្នកនាង បញ្ចកាក៏បានចេញមុខប្រតិកម្ម និងមានការទម្លាយរូបថតមួយចំនួនបន្ថែមទៀតលើករណីហិង្សានេះ៕  

          

...

ដោយ ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print