ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា តម្លៃលក់រាយប្រេងឥន្ធនៈ បានបន្តឡើងថ្លៃជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ចំពោះការឡើងថ្លៃនេះត្រូវបានមន្ត្រីក្រសួងពាណិជ្ជកម្ម អះអាងថា ដោយសារតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិឡើងថ្លៃ។
ជាក់ស្ដែងនៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២១ តម្លៃប្រេងឥន្ធនៈបានបន្តឡើងថ្លៃ១០០ រៀលថែមទៀតក្នុង១លីត្រ ដោយប្រេងសាំងធម្មតាត្រូវលក់ចេញក្នុងតម្លៃ ៣៩០០ រៀលក្នុង១លីត្រ។ ចំណែកប្រេងម៉ាស៊ូតលក់ចេញក្នុងតម្លៃ៣.៥៥០រៀលក្នុង១លីត្រ។
គួរជម្រាបថា តម្លៃប្រេងឥន្ធនៈ បានចាប់ផ្ដើមឡើងថ្លៃចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកាឆ្នាំ២០២០មកម្ល៉េះពោលគឺបើប្រៀបធៀ បតម្លៃប្រេងសាំងនិងម៉ាស៊ូតបច្ចុប្បន្នជាមួយតម្លៃកាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២០ ប្រេងសាំងធម្មតាបានឡើងថ្លៃខ្ពស់ជាងមុន ១០៥០ រៀលខណៈប្រេងម៉ាស៊ូតឡើង ១០៥០ រៀលក្នុងមួយលីត្រ។
បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមថា តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១៦ ខែមិថុនា ដល់កថ្ងៃទី ៣០ខែមិថុនា ២០២១នឹងត្រូវលក់៤០៦០ រៀលក្នុង១លីត្រសម្រាប់ប្រេងសាំងធម្មតាEA92 និង ៣៧១០ រៀលសម្រាប់ប្រេងម៉ាស៊ូត។
គួរបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និង ដោយមានការ រួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងនៅកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៤ សេនដុល្លារក្នុង១លីត្រផងដែរ៕ដោយ៖សហការី