ខេត្តស្វាយរៀង៖ ក្រោមការណែនាំពីលោកអភិបាលក្រុងស្វាយរៀង លោកទូចធីដែលទើបឡើងតំណែងជាចៅសង្កាត់ស្វាយរៀងថ្មីបានចុះត្រួតពិនិត្យនិងចាក់សាបផ្លូវដែលមានជង្ហុកធំៗដែលងាយបង្កគ្រោះថ្នាក់ចរាចរណ៏ជាញឹកញ៉ាប់នៅពេលយប់និងពេលមានភ្លៀងធ្លាក់ម្ដងៗស្ថិតនៅទល់មុខ ភ្លើងស្តុបសួនតាឌី នៅក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀងក្រុងស្វាយរៀង នាល្ងាចថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២១ពិសេសដើម្បីសំរួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឆ្លងកាត់។
លោកទូចធីចៅសង្កាត់ស្វាយរៀងបានអោយដឹងថាដោយនាពេលកន្លងមកផ្លូវមួយខ្សែនេះបងប្អូនប្រជាពលរដ្ឋពិបាក ក្នុងការធ្វើដំណើរជិះគេចជង្ហុកទឹកដក់ជ្រៅ ២កន្លែងបង្កគ្រោះថ្នាក់ចរាចរណ៏នៅពេលយប់ទើបលោកជាអាជ្ញាធរសង្កាត់និងក្រុមការងារបានចុះដល់កន្លែងនិងនាំគ្នាចាក់សាបកន្លែងមានជង្ហុកនោះដើម្បីកុំអោយបងប្អូនមានការព្រួយបារម្ភបន្តទៀត ក្នុងការធ្វើដំណើរពេលមានភ្លៀងធំទឹកដក់មើលមិនឃើញជង្ហុកជិះគេចបង្កគ្រោះថ្នាក់ចរាចរ ជា យថហេតុពិសេសនៅក្នុងខែវស្សានេះតែម្ដង។
លោកក៏បានសុំឱ្យប្រជាពលរដ្ឋក្នុងសង្កាត់ស្វាយរៀងសូមឱ្យជួយថែទាំ ទាំងអស់គ្នា ព្រោះអាជ្ញាធរធ្លាប់បានណែនាំបងប្អូនជារឿយៗរួចមកហើយ ឱ្យចូលរួមសម្អាតបរិស្ថាន បើមិនបានធ្វើតាមទីសាធារណៈ ក៍បានធ្វើនៅជុំវិញផ្ទះរបស់ខ្លួន ជាពិសេសឈប់ចោលសំរាមរាយប៉ាយតាមផ្លូវព្រោះវាធ្វើអោយបាត់សោភណ្ឌភាពក្នុងស្វាយរៀងទាំងមូល។
ឆ្លៀតក្នុងឪកាសនោះលោកចៅសង្កាត់ស្វាយរៀងក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល៣កុំ៣ការពារជាប់ជានិច្ចព្រោះក្នុងសង្កាត់ស្វាយរៀងយើងក៏មានករណីឆ្លងជម្ងឺកូវីត១៩ជាច្រើនករណីក្នុងសហគមន៏ហើយ បើពុកម៉ែបងប្អូនមិនមានការចាំបាច់សូមកុំចេញពីផ្ទះ៕
ដោយ៖ យឹម សុថាន