ខេត្តព្រះវិហារ, នាយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារបានយកសំណាកលទ្ធផលវិជ្ជមានកូវីដ១៩លើ ប្តីប្រពន្ធ ដែលបានធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុកជាំក្សាន្តកាលពីថ្ងៃ២៩ ខែឧសភាឆ្នាំ២០២១ ដែលបានចូលរួមពាក់ព័ន្ធនឹងពិធីភ្ជាប់ពាក្យនៅភូមិធម្មជាតិ ឃុំស្រអែមស ស្រុកជាំក្សាន្ត ១/ហែមស៊ីណា ភេទប្រុសអាយុ៣៩ ឆ្នាំ និង២/ វុធ បញ្ញាភេទស្រី អាយុ១៩ឆ្នាំ អ្នកទាំងពីររស់នៅភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត។
រដ្ឋបាលខេត្តព្រះវិហារ សូមធ្វើការណែនាំ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក និងថប់ដង្ហើម ឬមានរោគសញ្ញាផ្សេងៗដែលសង្ស័យ សូមទៅមន្ទីរពេទ្យ ឬមណ្ឌល សុខភាព ដែលស្ថិតនៅជិតផ្ទះ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់។
តាមការណែនាំរបស់ក្រុមគ្រូពេទ្យ៖ អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ខាងលើត្រូវបន្តធ្វើចត្តាឡីស័កនៅផ្ទះ រយៈពេល១៤ថ្ងៃ ជាមួយនឹងការអនុវត្តវិធានការ ៣ការពារ ៣កុំ” របស់រាជរដ្ឋាភិបាល និងការណែនាំនានារបស់ ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កុំឱ្យឆ្លង ក្នុងក្រុមគ្រួសារ និងសហគមន៍ដែលនឹងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរជាទីបំផុតដល់អាយុជីវិត និងជីវភាពរស់នៅ៕
ដោយ, សិលា