ខេត្តស្វាយរៀង៖ លោកយឹម ថេង គឺជាសិល្បករសម័យរដ្ឋកម្ពុជាដែលជាម្ចាស់បទ «លក់ស្រូវជូនរដ្ឋគឺស្នេហាជាតិ» បានធ្លាក់ខ្លួនឈឺជាទម្ងន់ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនមកកាន់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្សី) រហូតមកដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ នៅមិនទាន់បានធូរស្រាលនៅឡើយ។
លោក យឹម ចន្ទ័រិទ្ធីត្រូវជាកូនបានរៀបរាប់ប្រាប់អោយដឹងថា ឪពុកគាត់មានកូនប្រុស៤នាក់ ខណៈម្ដាយបានស្លាប់ចោលតាំងពីឆ្នាំ១៩៩៤ ដោយជំងឺខ្សោយបេះដូង។ ខណៈរូបគាត់ធ្លាប់ច្រៀងនៅតាមហាងជាច្រើនកន្លែងហើយជំនាន់លោក នូ សឹប លោក ហួ ឡាវី លោក ណយ វណ្ណណេតជាដើម។
ចំពោះលោកយឹម ថេង ដែលកំពុងសំរាកនៅមន្ទីរពេទ្យរុស្សីក៏បានសុំសប្បុរសជនមេត្តាជួយដល់រូបគាត់ផងព្រោះអាជីពជាសិល្បកររាប់ឆ្នាំមកហើយមិនមានអ្វីនោះទេត្រឹមតែបានមួយរស់ប៉ុណ្ណោះ ហើយរូបគាត់ក៏ជាម្ចាស់បទ «លក់ស្រូវជូនរដ្ឋគឺស្នេហាជាតិ»ផងដែរ៕
...
ដោយ៖ យឹម សុថាន