កូរ៉េខាងជើងធ្វើសមយុទ្ធ មានគោលដៅវាយប្រហារទីក្រុងសេអ៊ូល

ចែករំលែក៖

image

សារព័ត៌មានយ៉នហាបរបស់កូរ៉េខាងត្បូងបានផ្សាយថា កូរ៉េខាងជើងកំពុងតែធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដោយមានគោលដៅវាយប្រហារទៅលើទីតាំងសំខាន់ៗនៅទីក្រុងសេអ៊ូល។ សមយុទ្ធខាងលើរបស់កូរ៉េខាងជើងគឺស្ថិតនៅក្នុងគម្រោង«សកម្មភាពរំដោះទីក្រុងស៊េអូល»។

ព័ត៌មានស្តីពីការធ្វើសមយុទ្ធបាញ់គ្រាប់ពិតកើតឡើងក្នុងពេលដែលអាមេរិកនិងកូរ៉េខាងត្បូង​ធ្វើសមយុទ្ធទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមកនៅឆ្នេរសមុទ្រ ទីក្រុង ប៉ូហាន កូរ៉េខាងត្បូង។ កូរ៉េខាងជើងបានធ្វើសកម្មភាពឌឺដងនៅក្បែរព្រំដែនប្រទេសទាំងពីរ ហើយទីក្រុងព្យុងយ៉ាងអាចបញ្ជូនយន្តហោះគ្មានមនុស្សបើកសើុបការចូលទៅទឹកដីកូរ៉េខាងត្បូង។

រដ្ឋាភិបាលលោកគីមជុងអ៊ុន អាចនឹងបើកការវាយប្រហារទៅលើទីក្រុងសេអ៊ូល និងទីតាំងជា​ច្រើនទៀតនៅក្បែរនោះ ។ ការដែលកូរ៉េខាងជើងសាកល្បងមីស៊ីុលអាចធ្វើឲ្យរាំងស្ទះបណ្តាញ​GPS ក៏ស្ថិតនៅក្នុងគម្រោងនៃការធ្វើសមយុទ្ធនោះដែរ។
នៅពេលនេះកូរ៉េខាងត្បូងបានត្រៀមលក្ខណៈទប់ទល់និងការវាយប្រហារជាយថាហេតុរបស់​កូរ៉េខាងជើងទៅកាន់ទីក្រុងសេអូល។

កាលពីថ្ងៃទី​១៥ខែមីនា បណ្តាញព័ត៌មាន KCNA របស់កូរ៉េខាងជើងបានផ្សាយថា​ មេដឹកនាំគីមជុងអ៊ុនបានប្រកាសថា ទីក្រុងព្យុងយ៉ាងនិងធ្វើការសាកល្បងក្បាលគ្រាប់បរមាណូដែលបាន​ពង្រួមតូចរួចជាស្រេចក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីធ្វើឲ្យប្រាកដថា ក្បាលគ្រាប់ទាំងនោះពិត​ជាមានប្រសិទ្ធិភាពពេលវាយប្រហារទៅលើគោលដៅរបស់សត្រូវ។

...

ប៉ុន្តែ មន្ត្រីយោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា កូរ៉េខាងជើងមិនទាន់អាចសម្រេចគោលដៅបំពាក់ក្បាលគ្រាប់បរមាណូលើកាំជ្រួចមីស៊ីុលនោះឡើយ កូរ៉េខាងជើងត្រូវចំណាយពេលជាច្រើនឆ្នាំទៀតទើបអាចសម្រេចបាន៕​ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print