ភ្នំពេញ, ធនាគារ ABA សាខាចោមចៅ២ ដែលមានទីតាំងស្ថិតនៅផ្លូវវែងស្រេង សង្កាត់ចោមចៅ២ មានអ្នកជំងឺកូវីដ១៩ បានទៅចូលទៅកាន់ទីតាំងខាងលើនេះ។ បើយោងតាមអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ឲ្យដឹងនៅល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២១។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដដែលបានទៅ ធនាគារ ABA សាខាចោមចៅ២ ដែលមានទីតាំងស្ថិតនៅផ្លូវវែងស្រេង សង្កាត់ចោមចៅ២ ខណ្ឌពោធន៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១០៖៥០ ដល់ម៉ោង ១១៖៣០។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ បានទៅចូលទៅកាន់ទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩,ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ដោយ, សិលា