ខេត្តព្រះសីហនុ៖ រថយន្តធំ២គ្រឿងបុកគ្នានៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៣៨-១៣៩ស្ថិតក្នុង ភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ វេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃ១៨ មិថុនា២០២១នេះ បណ្តាលឲ្យអ្នកបើកបររថយន្តម្នាក់ស្លាប់គៀបជាប់ក្នុងរថយន្ត។សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាង រថយន្តផ្ទុកកុងតឺន័រ ក្បាលពណ៌ស លាយបៃតង ម៉ាក HINO ពាក់ស្លាកលេខ ភ្នំពេញ 3A-2887 បុកប៉ះជាមួយ រថយន្តផ្ទុកកុងតឺន័រ ក្បាលពណ៌ ស ម៉ាកFrightliner ពាក់ស្លាកលេខ ព្រះសីហនុ 3A-1427 អ្នកបេីកបរ(រត់គេចបាត់)ក្នុង ទិសដៅផ្ទុយគ្នា បណ្ដាល អោយអ្នកបេីកបរឈ្មោះ លី រ៉ាវី អាយុ ៣៣ឆ្នាំ ភេទប្រុស មានទីលំនៅ ឃុំជីរោទ៍ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ស្លាប់នៅនឹងកន្លែង ហេីយអ្នករួមដំណេីរក្នុងរថយន្តHINO ចំនួន ០២នាក់ រងរបួសមានឈ្មោះ ៖
១ -ឆាយ ឡែន ភេទ ស្រី អាយុ ៣៥ឆ្នាំ មានទីលំនៅខេត្តព្រៃវែង រងរបួសស្រាល ត្រូវជាប្រពន្ធអ្នកបេីកបរខាងលេី ។
២ -ឯល សុខហេង ភេទប្រុស អាយុ ១៦ឆ្នាំមានទីលំនៅខេត្តព្រៃវែង រងរបួសស្រាល ។អ្នករងរបួសទាំងពីរត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល។
ក្រោយកើតហេតុ កម្លាំង អាវុធស្នាក់ការ សន្តិសុខ ៤០២ សហការ ជាមួយ កម្លាំងអធិការដ្ឋាន នគរបាលស្រុកកំពង់សីលា ចុះអន្តរាគមន៍ជួយគាស់យកសាកសពដែលគៀបចាប់ក្នុងរថយន្ត បញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ ការពារកន្លែងកេីតហេតុ រៀបចំសណ្តាប់ធ្នាប់ សំរួលចរាចរណ៍ និងដោះស្រាយបន្តតាមនីតិវិធី៕
ដោយ៖ ឆ្លាម សមុទ្រ