ជំនន់ទឹកភ្ញៀង​រដូវវស្សា​ បាន​វាយប្រហា​រ​ប៊ូ​តង់​ និង​នេ​ប៉ាល់​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​កើនឡើង​

ចែករំលែក៖

អន្តរជាតិ​៖ យ៉ាងហោច​ណាស់​មនុស្ស​រាប់​សិប​នាក់​ ​ត្រូវបាន​ស្លាប់​​នៅក្នុង​ប្រទេស​ប៊ូ​តង់​ ​និង​នេ​ប៉ា​ល់​ និង​មនុស្ស​ជាច្រើន​នាក់​ទៀត​​កំពុង​បាត់​ខ្លួន ខណៈ​ភ្លៀង​រដូវវស្សា​បោកបក់​មក​លើ​តំបន់ ដែល​បង្ក​ជា​ការបា​ក់ដី​និង​ទឹកជំនន់​។​ នេះបេី​យោង​តាមការបញ្ជាក់ពី​ក្រុមមន្ត្រី​ជំនាញជួយសង្គ្រោះ​ បាន​អះអាង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ទី​១៧ ខែមិថុនា​ ឆ្នាំ​២០២១ម្សិលមិញ​នេះ​។

​ក្រុមមន្ត្រី​ជំនាញ​ បាន​បញ្ជាក់បន្ថែម​​ថា​ កាលពី​ព្រឹក​ថ្ងៃ​ពុធថ្មីៗនេះ​ អ្នកប្រមូល​ដំណាំ​ផ្សិត ចំនួន​ ១០នាក់​ ​បាន​ស្លាប់​នៅតាមជំរំ​លើ​ភ្នំ​ដាច់ស្រយាល​របស់​ពួកគេ​ ​នាភាគ​ខាងជើង​រដ្ឋធានី​ធី​ម​ភូ​របស់​ប៊ូ​តង់​ត្រូវ​បាន​ទឹក​ទាញ​យក​ទៅ​បាត់​​។​ មន្រ្តីដដែល​ បន្តថា​​ ចំណែក​មនុស្ស ៥នាក់​ផ្សេងទៀត​បាន​រងរបួស​ កំពុង​​ស្ថិតក្នុង​ស្ថានភាព​នឹងន​រ​នៅក្នុង​មន្ទីរពេទ្យ​។​

សូមជម្រាបថា​ រដូវវស្សា​ប្រចាំឆ្នាំ​ ​គឺ​មាន​សារៈសំខាន់​ណាស់​ដើម្បី​បំពេញ​ការផ្គត់ផ្គង់​ទឹក​នៅ​ទូ​ទាំង​អាស៊ី​ខាងត្បូង ប៉ុន្តែ​វា​ក៏បង្ក​ការស្លាប់​និង​ការបំផ្លាញ​ផងដែរ​។​

ជុំវិញបញ្ហានេះដែរ​ លោក ឡូ​តា​យ សឺ​រីង នាយករដ្ឋមន្ត្រី​ប៊ូ​តង់​ បាន​ផ្តល់​ការ​បន់ស្រន់​និង​ចូលរួម​រំលែក​ទុក្ខ ហើយ​និយាយ​ថា ក្រុម​ជួយសង្គ្រោះ​ត្រូវបាន​បញ្ជូន​ទៅ​កន្លែងកើតហេតុ​។​ បន្ថែមពីនេះ​លោក​នាយករដ្ឋមន្រ្តី​ បានបញ្ជាក់នៅក្នុង​សារ​មួយ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ថា៖​ ​”​ខ្ញុំ​សូម​ជំរុញ​ឱ្យ​អ្នក​រាល់គ្នា​នៅ​ទូទាំង​ប្រទេស​ចៀសវាង​ការ​ទស្សនា​ឬ​បោះតង់​ក្បែរ​មាត់ទន្លេ​ ​ហើយ​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះ​មហន្ត​​រាយ​ដែល​អាច​កើត​មាន​ក្នុងពេល​មាន​ភ្លៀង​រដូវវស្សា​”​។​

ដោយឡែក​នៅ​ក្នុងប្រ​ទេសនេ​ប៉ាល់វិញ សាកសព​កម្មករ​ចិន​ពីរ​នាក់​ ​ត្រូវបាន​ស្រង់​ពី​ទឹក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញនេះ​ ពី​តំបន់​ស៊ីន​ឌូ​ផាល់​ឆុក​ ក្បែរ​រដ្ឋធានី​ក​ដ្ឋ​មណ្ឌូ ដោយ​នាំ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ក្នុង​តំបន់​នេះ​កើនឡើង​ដល់​៣​នាក់​។

​ក្រុម​មន្ត្រី​ជំនាញ​ បានគូសបញ្ជាក់ថា​ សាកសព​ពួកគេ​ត្រូវបាន​រកឃើញ​នៅ​ចម្ងាយ​ជាង​១០០​គីឡូម៉ែត្រ​ពី​កន្លែង​ដែល​ពួកគេ​ត្រូវបាន​ទឹកជំនន់​ទាញ​ទៅក្នុង​ទន្លេ​មេ​ឡា​ម​ឈី​។​ ចំណែកមនុស្ស​១៣​នាក់​ទៀត​ កំពុង​បាត់​ខ្លួន ខណៈ​មនុស្ស​រាប់រយ​នាក់​បាត់បង់​ទីលំនៅ​ផងដែរ​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print