ពលរដ្ឋជាង៤លាននាក់នៅជុំវិញពិភពលោកស្លាប់ដោយសារកូវីដ-១៩

ចែករំលែក៖

តាមតួលេខដែលសារព័ត៌មានរ៉យទ័របានចុះផ្សាយ គឺមានពលរដ្ឋនៅជុំវិញពិភពលោកដល់ទៅ ជាង៤លាននាក់បានស្លាប់ដោយសារកូវីដ-១៩ គិតត្រឹមថ្ងៃទី ១៧ខែមិថុនា។ អាមេរិកគឺជាប្រទេសដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេបំផុត។
ក្នុងពេលជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់ដោយកូវីដ-១៩ នៅអាមេរិក អង់គ្លេស និងប្រទេសជាច្រើនទៀតបានថយចុះយ៉ាងខ្លាំង ។ ជាមួយគ្នានេះ ប្រទេសជាច្រើន កំពុងខិតខំដើម្បីទទូលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ទើបអាចទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩បានល្អបំផុត ។
តាមការផ្សាយរបស់សារព័ត៌មានរ៉យទ័រ ក្នុងរយៈពេលមូយឆ្នាំនៃការផ្ទុះកូវីដ-១៩ ទើបមានអ្នកស្លាប់កើនឡើងដល់ទៅ២លាននាក់ ហើយក្នុងរយៈពេល១៦៦ថ្ងៃក្រោយមកអ្នកស្លាប់បានកើនឡើងដល់ទៅ៤លាននាក់ គឺជាចំនួនយ៉ាងច្រើន។
ប្រទេសចំនួន៥ដែលមានអ្នកស្លាប់ដោយកូវីដ-១៩ច្រើនជាងគេ មាន អាមេរិក ប្រេស៊ីល ឥណ្ឌា រុស្ស៊ី និងម៉ិចស៊ីកូ ដោយ៥ប្រទេសខាងលើ នេះមានអ្នកស្លាប់ស្មើនឹងពាក់កណ្តាលនៃអ្នកស្លាប់សរុបទាំងអស់ដោយកូវីដ-១៩ ។ បើគិតតាមចំនួនពលរដ្ឋក្នុងប្រទេសដែលមានអ្នកស្លាប់ច្រើនជាងគេដោយកូវីដ-១៩ មានប្រទេស ប៉េរូ ហុងគ្រី បូស្នៀ សាធារណរដ្ឋឆេក និង Gibraltar ។
ជាមួយគ្នានេះដែរមានពលរដ្ឋជាង ១៧៨លាននាក់បានឆ្លងកូវីដ-១៩ ។ ការឆ្លងកូវីដ-១៩ បានថយចុះជាបន្តបន្ទាប់ជាច្រើនថ្ងៃជាប់គ្នា ដោយសារតែចំនួនពលរដ្ឋបានចាក់វ៉ាក់សាំងប្រឆាំងកូវិីដ-១៩បានច្រើន ជួយទប់ស្កាត់ការឆ្លងបានយ៉ាងល្អបំផុត៕

...

រូបភាព៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print