សកម្មជនចលនាមាតាធម្មជាតិ៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយសារពួកគេមានអង្គការចាត់តាំងខុសច្បាប់ និងប្រើប្រាស់ហិរញ្ញប្បទានភេរវកម្ម !

ចែករំលែក៖

ភ្នំពេញ, សកម្មជនចលនាមាតាធម្មជាតិ៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយសារពួកគេមានអង្គការចាត់តាំងខុសច្បាប់ និងប្រើប្រាស់ហិរញ្ញប្បទានភេរវកម្ម ! នេះបើយោងតាមការបញ្ជាក់អោយដឹងពីអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា តាមឯកសារសំណុំរឿង និងភស្តុតាងផ្សេងៗទៀតបង្ហាញថា ពួកក្រុមនេះធ្វើសកម្មភាព ដោយមានអង្គការចាត់តាំងច្បាស់លាស់ ដែលមានជនបរទេសជាអ្នកគូសវាសផែនទីឱ្យធ្វើសកម្មភាព និងប្រតិបិត្តិការ។ ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានស្រាវជ្រាវ និងរកឃើញភស្តុតាង។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះថា មានមូលហេតុ៣យ៉ាង ដែលតម្រូវឱ្យសមត្ថកិច្ចចាប់ខ្លួន សកម្មជនចលនាមាតាធម្មជាតិ៣នាក់ ដោយសារតែពួកគេមានអង្គការចាត់តាំងខុសច្បាប់ និងប្រើប្រាស់ហិញ្ញប្បទានភេរវកម្ម។ និងមាន៣ចំណុចដូចជា៖, លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា តាមឯកសារសំណុំរឿង និងភស្តុតាងផ្សេងៗទៀតបង្ហាញថា ពួកក្រុមនេះធ្វើសកម្មភាព ដោយមានអង្គការចាត់តាំងច្បាស់លាស់ ដែលមានជនបរទេសជាអ្នកគូសវាសផែនទីឱ្យធ្វើសកម្មភាព និងប្រតិបិត្តិការ។ ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានស្រាវជ្រាវ និងរកឃើញភស្តុតាង ៣ចំណុចដូចជា៖
ទី១ ៖ គ្រប់សកម្មភាពរបស់ពួកគេ គឺយកឈ្មោះ និងជ្រកក្រោមស្លាកបរិស្ថាន ប៉ុន្តែដើម្បីបន្លំធ្វើសកម្មភាពប្រមូលយកព័ត៌មាន បញ្ហាផ្សេងៗពាក់ព័ន្ធនឹងបរិស្ថាននេះ ធ្វើជាលេសឈ្នាន់ ឬមូលហេតុញុះញង់ដល់ប្រជាពលរដ្ឋ សាធារណជន ក្នុងគោលដៅប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាល។
ទី២៖ ក្រុមនេះធ្វើសកម្មភាព បានដោយសារតែការផ្តល់ហិរញ្ញប្បទានពីខាងក្រៅ ដែលពាក់ព័ន្ធនឹងហិរញ្ញប្បទានភេរវកម្ម ផ្គត់ផ្គង់ដោយមេរបស់ពួកគេដោយជនបរទេស។
និងទី៣៖ ក្រុមនេះជាក្រុមដែលមានអង្គការចាត់តាំងខុសច្បាប់ និងមានការបញ្ជាពីក្រោយដោយជនបរទេសឈ្មោះ អាឡិចសង់ដ្រូ ហ្គន់ស្សាឡេស ឌីវិសុន ( Alejandro Gonzalez Davidson) ជាជនជាតិអេស្បាញ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានចាប់ខ្លួន សកម្មជនចលនាមាតាធម្មជាតិ៣នាក់ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ក្នុងនោះមាន ១៖ ឈ្មោះ ស៊ុន រដ្ឋា ភេទស្រី តួនាទីគណនីមាតាធម្មជាតិ ។
ទី២៖ ឈ្មោះ លី ចាន់ដារ៉ាវុត ភេទប្រុស តួនាទីអ្នកស្រាវជ្រាវ និង Media Team
និងទី៣៖ ឈ្មោះ យឹម លាងហ៉ី ភេទប្រុស តួនាទីសម្របសម្រួលការងារសកម្មជន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print