បុរស២នាក់ស្លាប់ដោយសារជំងឺកូវីដ-១៩តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១

ចែករំលែក៖

ខេត្តស្វាយរៀង៖  រដ្ឋបាលខេត្តស្វាយរៀង មានក្តីរន្ធត់ និងសោកស្តាយក្រោយទទួលព័ត៌មានអំពីការស្លាប់របស់អ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានបង្ហាញយ៉ាងច្បាស់លាស់ពីហានិភ័យដ៏កាចសាហាវដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋខេត្តស្វាយរៀងក៏ដូចមនុស្សទូទៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ។

រដ្ឋបាលខេត្តសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់ដោយសារជំងឺកូវីដ-១៩ដោយទី១មានឈ្មោះ
លោកធន់សាខន រស់នៅក្នុងភូមិមេលោងសង្កាត់ចេកក្រុងស្វាយរៀង
ដែលបានទទួលមរណភាពនៅថ្ងៃទី ១៦ ខែមិថុនាឆ្នាំ ២០២១ វេលាម៉ោង ១២ និង ៣០ នាទីដោយសារជំងឺរ៉ាំរ៉ៃនិងលើសសំពាធឈាម ទឹកនោមផ្អែមនិងវិជ្ជមានកូវីដ១៩ក្នុងព្រះជន្មាយុ ៥៩ ឆ្នាំ។

ទី២មានឈ្មោះអ៊ុកសុគារ រស់នៅក្នុងភូមិសំរោងឃុំមុខដាស្រុករមាសហែកដែលបានទទួលមរណភាពនៅថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២១ដោយសារជំងឺកូវីដ-១៩ក្នុងព្រះជន្មាយុ ៣៥ ឆ្នាំ។

រដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់ទៀតថាសូមបងប្អូនប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ ដោយគោរពឱ្យបានខ្ជាប់ខ្ជួនវិធានការសុខាភិបាល ជាពិសេស អនុវត្ត ៣កុំ និង ៣ការពារ ៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print