លោក​ ដួង​ តារា​ បញ្ហាវិវាទដីធ្លី និងវិវាទផ្សេងៗ​ បើធ្វើតាមនីតិវិធីតុលាការ​ មិនដឹងថាតើត្រូវចំណាយសេវាមេធាវី និងពេលវេលាយូរប៉ុណ្ណា..?

ចែករំលែក៖

ភ្នំពេញ​៖​ បើយោងតាមលោក ដួង តារា ជំនួយការសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន​ នៅរសៀល​ថ្ងៃសៅរ៍ទី១៩​ ខែមិថុនា​​​​ ឆ្នាំ២០២១នេះថា៖​ សុខសប្បាយជាទេបងប្អូនទាំងអស់គ្នា?​ ក្នុង១សប្តាហ៍មកនេះ ខ្ញុំមិនបានផុសអ្វីទេ ព្រោះការងារខ្ញុំគ្មានអ្វីក្រៅពីការជួយដោះស្រាយបញ្ហាវិវាទដីធ្លី និងវិវាទផ្សេងៗមួយចំនួនទៀតជូនបងប្អូនប្រជាពលរដ្ឋ។

នៅក្នុង​សំណេរ​របស់​លោក​ ដួង​ តារា​ បានបញ្ជាក់បន្ថែមថា​ អ្នកដែលមានរឿងរ៉ាវស្មុគ្រស្មាញ គឺប្រៀបដូចជាស្រមោលអន្ទោលតាមប្រាណជាប់ជាប្រចាំនៅគ្រប់ទីកន្លែង។ បងប្អូនដែលកំពុងមានមានបញ្ហាវិវាទផ្ទាល់ខ្លួន​ ទើបដឹងថាលំបាកយ៉ាងណានោះ គឺងើបឡើងស្ពាយរឿងជាប់ខ្លួន ពេលចូលគេងវិញក៏គេងឱបរឿងទៅជាមួយ…។ បើធ្វើតាមនីតិវិធីតុលាការវិញ មិនដឹងថាតើត្រូវចំណាយសេវាមេធាវី និងពេលវេលាយូរប៉ុណ្ណា.. ហើយលទ្ធផលចុងក្រោយយ៉ាងណា? ដូច្នេះមានតែដំណោះស្រាយឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ ទើបឆាប់ចប់ហើយគ្រប់គ្នាមានតែស្នាមញញឹម។

រដ្ឋលេខាធិការ​រូបនេះ​ បានបញ្ជាក់ទៀតថា​ ក្រោមការណែនាំនិងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ខ្ញុំនឹងព្យាយាមជួយដោះស្រាយជូនបងប្អូន ទោះបីក្នុងកម្រិតណាក៏ដោយ គឺមិនឱ្យ​បងប្អូនអស់សង្ឃឹមទេ។ ព្រោះសុខទុក្ខបងប្អូន គឺជាសុខទុក្ខសម្តេចទាំងទ្វេ ហើយក៏ជាសុខទុក្ខរបស់ខ្ញុំដែរ​ ដែលមានឱកាសបានប្រើការងារជូនប្រមុខដឹកនាំ។

ជាចុងក្រោយ​ លោក​ ដួង​ តារា​ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕ដោយ​៖សហការី​

...

ប្រភពពី​៖ហ្វេសប៊ុក​របស់​លោក​ ដួង​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print