ប្រជាការពារ២នាក់បានស្លាប់គ្រាជិះម៉ូតូល្បាតក្នុងភូមិជួបគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្រជាការពារឃុំចំនួន០២នាក់ បានស្លាប់នៅនឹងកន្លែង គ្រាជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រពេលយប់តាមដងផ្លូវជាតិលេខ១៥៩C  ត្រូវគោយន្តកែច្នៃ​ដឹកពាងលក់បុកម៉ូតូនៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ១៥៩C ក្នុងភូមិរោងគោដើម ឃុំចំណោម ស្រុកមង្គលបូរី ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះទាំង០២នាក់ ជាប្រជាការពារឃុំ ចំណោម ១/-ឈ្មោះ ឌិត ហាក់ ភេទ ប្រុស អាយុ ៥៣ ឆ្នាំ ជាប្រជាការពារឃុំ នៅភូមិគោកពន្លៃ ឃុំចំណោម ស្រុកមង្គលបុរី ជាអ្នកបើកម៉ូតូ ស្លាប់កន្លែងកើតហេតុ ចំណែកឈ្មោះ បុត្រ ផា ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជាប្រជាការពារឃុំ នៅភូមិគោកពន្លៃ ឃុំចំណោម ស្រុកមង្គលបូរី ជាអ្នករួមដំណើរម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ ។
នគរបាលមូលដ្ឋានថា៖នៅមុនពេលកើតហេតុ ជនរងគ្រោះអ្ទាំង២នាក់ បានជិៈម៉ូតូ១គ្រឿង ម៉ាក ស្មាស់ ផលិតឆ្នាំ២០០៩ ពណ៌ខ្មៅពាក់ផ្លាកលេខ ន.ប I . ៣៣២០ (ម៉ូតូរបស់នគរបាលប៉ុស្តិ៍ឲ្យជិះល្បាតពេលយប់) បើកបរដោយឈ្មោះឌិត ហាក់ ធ្វើដំណើរពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ មានគោយន្តកែច្នៃ១គ្រឿង ដឹកពាង គ្មានផ្លាកលេខ ដែលធ្វើដំណើរតាមបណ្តោយផ្លូវជាតិទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ ណែម ចាន់វ៉ាន់ថៃ ភេទ ប្រុស អាយុ ៣០ ឆ្នាំ នៅភូមិប្ញស្សីក្រោក ឃុំ ប្ញស្សីក្រោក ស្រុកមង្គលបូរី អ្នកបើកបរក្នុងស្ថានភាពស្រវឹងស្រា(មិនប្រកាន់ស្តាំ) បានរេចង្កូតទៅបុកម៉ូតូកម្លាំងប្រជាការពារឃុំកំពុងជិះឌុបគ្នាល្បាតតាមដងផ្លូវក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីមុខចំបណ្តាលឲ្យស្លាប់ទាំង២នាក់តែម្ដង ចំំណែកម៉ូតូខូចខាតធ្ងន់ ។ក្រោយពីកើតហេតុអ្នកបើកបរគោយន្តច្នៃមិនបានឈប់ទេបានបើកគោយន្តកែច្នៃនោះព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងនគរ​  បាលយើងក្រោយពីទទួលបានព័ត៌មាន ក៏ធ្វើការដេញតាមនិងឃាត់ខ្លួនបាននៅមុខការ់ាស៉សាំង ក្នុងភូមិរហាត់ទឹក ឃុំរហាត់​ទឹក​ ស្រុកមង្គលបូរី  បញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដើម្បីចាត់វិធានការបន្តតាមវិធានការច្បាប់ ។  ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចេងធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖  វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print