ភ្នំពេញ ៖ មនុស្សប្រុសស្រី២នាក់ត្រូវជាគូដណ្ដឹងនឹងគ្នាបានដេកស្លាប់ក្នុងបន្ទប់ជួលទាំងអាក្រាតកាយ បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាងនិងសមត្ថកិច្ចមូលដ្ឋានកាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលផ្កាម្លិះ ជាប់ផ្លូវលេខ២៨៣ ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះទាំង២នាក់ដែលស្លាប់រួមមាន៖ ទី១ -ឈ្មោះ ភន បូរី ភេទស្រី អាយុ២០ឆ្នាំ មុខរបរបុគ្កលិកក្រុមហ៊ុន និងទី២-ឈ្មោះ ភោក ជីវ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរពេទ្យធ្មេញ ។ អ្នកទាំងពីរស្នាក់នៅជាមួយគ្នាត្រង់ចំណុចទីតាំងខាងលេី ។
តាមសម្ដីស្ត្រីម្នាក់មានឈ្មោះ ឡុក ពិសី អាយុ៤៥ឆ្នាំ មានទីកន្លែងកំណេីតនៅភូមិពាេធិ៍ ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង និងត្រូវជាម្ដាយនារីរងគ្រោះបានប្រាប់ឱ្យដឹងថា ជនរងគ្រោះទាំងពីរនាក់បានភ្ជាប់ពាក្យនឹងគ្នាជិត២ឆ្នាំទៅហេីយ តែដោយសារតែបញ្ហាជំងឺកូវីដ-១៩ទេីបមិនទាន់រៀបអាពាហ៍ពិពាហ៍ ។ នៅមុនថ្ងៃ
កេីតហេតុនាល្ងាចថ្ងៃទី១៨ ខែមិថុនា ២០២១ កូនស្រីរបស់គាត់ត្រូវជាជនរងគ្រោះបានខលទៅប្រាប់គាត់ថា ពួកគេទេីបមកពីញុំាអីនិងផឹកស្រាហេីយត្រឡប់មកដល់ផ្ទះក៏មានអាការមិនស្រួលខ្លួនចេះតែក្អួត (សង្ស័យតែពុលស្រា និងអាហារ ) ។ លុះដល់ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ស្ត្រីជាម្ដាយបានខលមកកូនៗតែគ្មានអ្នកលេីកទូរស័ព្ទ ក៏សម្រេចចិត្តឡេីងពីខេត្តមកមេីលកូនៗនៅឯភ្នំពេញត្រង់ចំណុចកេីតហេតុ ខណៈមកដល់បេីកទ្វារឡេីងស្រាច់តែឃេីញកូនស្រីបង្កេីត និងកូនប្រសាដេកស្លាប់ទាំងអាក្រាតកាយទៅហេីយ រួចក៏ប្រាប់ម្ចាស់ផ្ទះនិងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឲ្យចុះមកពិនិត្យ ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅខាងមន្ទីរពេទ្យក្រសួងសុខាភិបាលឲ្យចុះមកយកសំណាក់ ដោយពិនិត្យឃេីញថាជនរងគ្រោះទាំងពីរនាក់អវិជ្ជមាន (មិនមានជំងឺកូវីដ-១៩នោះទេ) ទេីបខាងមន្ទីរពេទ្យ ក្រសួងសុខាភិបាលប្រគល់ភារកិច្ចឲ្យទៅសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវបន្ត ៕
ដោយ៖ ភារ៉ាដង្កោ