នាយឧត្តមសេនីយ៍​ ប៉ុល​ សារឿន​ ជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉ន ការងារបច្ចេកទេសជំនាញរថក្រោះ រថពាសដែក ឆ្នាំ២០១៥ និងបើកវគ្គហ្វឹកហ្វឺនបំប៉នការងារបច្ចេកទេសជំនាញរថក្រោះ រថពាសដែក

ចែករំលែក៖

ភ្នំពេញ៖​ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នាយឧត្តមសេនីយ៍​ ប៉ុល​ សារឿន​ អគ្គមេបញ្ជាការ​ កងយោធពលខេមរៈភូមិន្ទ​ បានចូលរួមជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉ន ការងារបច្ចេកទេសជំនាញរថក្រោះ រថពាសដែក ឆ្នាំ២០១៥ និងបើកវគ្គហ្វឹកហ្វឺនបំប៉នការងារបច្ចេកទេសជំនាញរថក្រោះ រថពាសដែក ឆ្នាំ២០១៦ របស់បញ្ជាការដ្ឋានរថក្រោះ នៅសាលាហ្វឹកហ្វឺនរថក្រោះ រថពាសដែក។

ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍បានពាំនាំនូវការសាក សួរសុខទុក្ខនឹករឮកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជូននាយទាហាន នាយទាហានរង ពលទាហាន យោធាចារ្យ និងសិក្ខាកាមទាំងអស់ ដែលបាននិងកំពុងបំពេញបេសកកម្មក្នុងការសិក្សារៀនសូត្រ បំប៉នការងារបច្ចេកទេសជំនាញរថក្រោះ រថពាសដែក ដែលទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ។

នាយឧត្តមសេនីយ៍​ ប៉ុល​ សារឿនបញ្ជាក់បន្ថែមថា ការសិក្សារៀនសូត្រ ការហ្វឹកហ្វឺនបំប៉ន គឺជាការវិនិយោគលើវិស័យអប់រំ កសាងធនធានមនុស្ស ដែលមិនអាចខ្វះបាន ក្នុងការកសាងសមត្ថភាពជំនាញប្រកបដោយវិជ្ជាជីវៈ រួមចំណែកក្នុងការបំពេញភារកិច្ច ជំនាញរបស់ខ្លួន និងនិយាយជារួម ក្នុងកិច្ចសហការការពារប្រទេសជាតិ មាតុភូមិ និងបង្កលក្ខណៈជូនរាជរដ្ឋាភិបាល ក្នុងការកសាង អភិវឌ្ឍប្រទេសជាតិ លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋជាជំហានៗ ទាំងក្នុងពេលបច្ចុប្បន្ននិងអនាគត។

នាយឧត្តមសេនីយ៍ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវលើកកម្ពស់មនសិកាស្នេហាជាតិ ស្មោះត្រង់ដាច់ខាតចំពោះជាតិ ប្រកាន់ខ្ជាប់នូវវិន័យ គោរពច្បាប់ផ្សេងៗរបស់រដ្ឋ គោរពលក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ គោរពបទបញ្ជារាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ ប្រគល់ជូន។ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីថែរក្សាអាយុជីវិតខ្លួនឯង ពីព្រោះនេះគឺជាបញ្ហាប្រឈម ដែលបានបង្កផលបះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច-សង្គម នោះគឺគ្រោះថ្នាក់ចរាចរ ដែលជាឃាតកលាក់មុខ ដែលបានធ្វើឱ្យមនុស្សស្លាប់ របួសនិងពិការ ជារៀងរាល់ថ្ងៃ ធ្វើឱ្យបះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ត្រូវមានសាមគ្គីឯកភាពផ្ទៃក្នុង មានឆន្ទៈប្រយុទ្ធរឹងប៉ឹងមោះមុត និងប្រកាន់ខ្ជាប់នូវស្មារតី ក្នុងការបន្តសិក្សាស្រាវជ្រាវក្បួនយោធាឱ្យបានហ្មត់ចត់ ស្ទាត់ជំនាញលើផ្នែកបច្ចេកទេស ផ្នែកយុទ្ធវិធី មានវិន័យម៉ឺងម៉ាត់ក្នុងការដឹកនាំបញ្ជា នោះទើបសក្តានុពលកម្លាំងរបស់យើងកាន់តែមុតស្រួច បង្កបានជាឧត្តមភាពកម្លាំង ដើម្បីដណ្តើមយកជ័យជម្នះលើសមរភូមិ ជាពិសេស ក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តមនៃកិច្ចការពារជាតិ។ ត្រូវខិតខំសិក្សាស្រាវបន្ថែមទៀត ក្នុងការជួសជុល និងប្រើប្រាស់រថក្រោះ រថពាសដែក ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងលើកកម្ពស់ស្មារតីគ្រប់គ្រង ថែរក្សារថក្រោះរថពាសដែក សម្ភារៈ បរិក្ខារ សព្វាវុធនិងគ្រឿងបំពាក់ផ្សេងៗ ឱ្យបានល្អ ដើម្បីប្រើប្រាស់បានយូរអង្វែង៕​ សុខ​ ខេមរា

image

image

image

image

image

image

image

image

image

image

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print