​មី​ស៊ី​ល​ពីរ​គ្រាប់​លាក់​ក្នុង​មឈូស​ប​ញ្ចូ​ន​តាម​យន្ដហោះ​ដឹក​អ្នកដំណើរ​ទៅ​កាន់​អា​មេ​រិ​ក​

ចែករំលែក៖

abc (3)

មន្ដ្រី​ប្រទេស​សឺ​បៀ​បាន​ប្រកាស​ឱ្យ​ដឹង​ ថា​ ក្រុម​អ្នកជំនាញ​កំពុង​តែ​បើក​ការ​ ស្រាវជ្រាវ​ទៅ​លើ​កញ្ចប់​ទំនិញ​បញ្ជូន​ទៅ​កាន់​ទីក្រុង​ Portland​ សហរដ្ឋអាមេរិក​ តាម​ជើង​យន្ដហោះ​ដឹក​អ្នកដំណើរ​ពី​ប្រទេស​ លី​បង់​ដែល​ក្នុង​នោះ​មាន​មី​ស៊ី​ល​ពីរ​គ្រាប់​បំពាក់​ក្បាល​គ្រាប់​រួច​ជា​ស្រេច​ ។​

​សារព័ត៌មាន​ AP​ បាន​ផ្សាយ​ថា​ ឆ្កែ​ ហិតក្លិន​សង្ស័យ​ក៏​បាន​ឆែក​មើលឃើញ​មី​ស៊ី​ល​ពីរ​គ្រាប់​មាន​ប្រព័ន្ធ​នាំ​ផ្លូវ​នៅ​ លើ​យន្ដហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Air​ Serbia​ ហោះហើរ​ចេញពី​ទីក្រុង​ Beirut​ ប្រទេស​លី​បង់​ដោយ​ចុះ​ចត​ នៅ​ក្នុង​ប្រទេស​សឺ​បៀ​ ។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​សឺ​បៀ​បានឱ្យ​ដឹង​ថា​ តាម​របាយការណ៍​ស្រាវជ្រាវ​ទីតាំង​ ចុង​ក្រោយ​ដែល​កាំជ្រួច​មី​ស៊ី​ល​ AGM-114​ ត្រូវ​ទៅ​ដល់ទី​ក្រុង​ Portland​ រដ្ឋ​ Oregon​ សហរដ្ឋអាមេរិក​។​ មី​ស៊ី​ល​ ខាងលើ​អាច​បាញ់​ពីលើ​អាកាស​លើ​ដី​និង​ចេញពី​ដែនសមុទ្រ​ទៅ​កាន់​គោលដៅ​បាន​ ដោយ​ប្រព័ន្ធ​បញ្ជា​ ។​

​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ក្រុមហ៊ុន​អា​ កាស​ចរណ៍​ Tanjug​ របស់​សឺ​បៀ​បានឱ្យ​ ដឹង​ថា​ កាំជ្រួច​មី​ស៊ី​ល​ខាងលើ​បាន​លាក់​ ទុក​នៅ​ក្នុង​មឈូស​ឈើ​ ។​

​មី​ស៊ី​ល​ AGM-114​ ផលិត​ដោយ​ក្រុម​ ហ៊ុន​ផលិត​អាវុធ​ Lockheed​ Martin​ មាន​ ទម្ងន់​៤៥​គីឡូក្រាម​មាន​តម្លៃ​ប្រមាណ​ ១១០​ពាន់​ដុល្លារ​ក្នុង​មួយ​ដើម​។​ មី​ស៊ី​ល​ ខាងលើ​មាន​ប្រព័ន្ធ​រ៉ា​ដា​សម្រាប់​នាំ​ផ្លូវ​ ។​

​ក្រុម​ FBI​ អា​មេ​រិ​ក​បានឱ្យ​ដឹង​ថា​ មក​ ទល់​ពេល​នេះ​មិន​ទាន់​មាន​ព័ត៌មាន​អ្វី​ជុំ​ វិញ​ហេតុការណ៍​ខាងលើ​នៅឡើយ​ ហើយ​ អ្នក​ណា​ជា​អ្នក​បញ្ជូន​មី​ស៊ី​ល​ខាងលើ​ទៅ​កាន់​អា​មេ​រិ​ក​ ?

...

​ក្រុមហ៊ុន​អាកាសចរណ៍​សឺ​បៀ​បាន​ សហការ​ជាមួយ​អា​មេ​រិ​ក​ដើម្បី​បើក​ការ​ស្រាវជ្រាវ​ពី​ហេតុការណ៍​ខាងលើ​ ៕​ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print