មន្ដ្រីប្រទេសសឺបៀបានប្រកាសឱ្យដឹង ថា ក្រុមអ្នកជំនាញកំពុងតែបើកការ ស្រាវជ្រាវទៅលើកញ្ចប់ទំនិញបញ្ជូនទៅកាន់ទីក្រុង Portland សហរដ្ឋអាមេរិក តាមជើងយន្ដហោះដឹកអ្នកដំណើរពីប្រទេស លីបង់ដែលក្នុងនោះមានមីស៊ីលពីរគ្រាប់បំពាក់ក្បាលគ្រាប់រួចជាស្រេច ។
សារព័ត៌មាន AP បានផ្សាយថា ឆ្កែ ហិតក្លិនសង្ស័យក៏បានឆែកមើលឃើញមីស៊ីលពីរគ្រាប់មានប្រព័ន្ធនាំផ្លូវនៅ លើយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Serbia ហោះហើរចេញពីទីក្រុង Beirut ប្រទេសលីបង់ដោយចុះចត នៅក្នុងប្រទេសសឺបៀ ។
ប្រព័ន្ធផ្សព្វផ្សាយសឺបៀបានឱ្យដឹងថា តាមរបាយការណ៍ស្រាវជ្រាវទីតាំង ចុងក្រោយដែលកាំជ្រួចមីស៊ីល AGM-114 ត្រូវទៅដល់ទីក្រុង Portland រដ្ឋ Oregon សហរដ្ឋអាមេរិក។ មីស៊ីល ខាងលើអាចបាញ់ពីលើអាកាសលើដីនិងចេញពីដែនសមុទ្រទៅកាន់គោលដៅបាន ដោយប្រព័ន្ធបញ្ជា ។
មីស៊ីល AGM-114 ផលិតដោយក្រុម ហ៊ុនផលិតអាវុធ Lockheed Martin មាន ទម្ងន់៤៥គីឡូក្រាមមានតម្លៃប្រមាណ ១១០ពាន់ដុល្លារក្នុងមួយដើម។ មីស៊ីល ខាងលើមានប្រព័ន្ធរ៉ាដាសម្រាប់នាំផ្លូវ ។
ក្រុម FBI អាមេរិកបានឱ្យដឹងថា មក ទល់ពេលនេះមិនទាន់មានព័ត៌មានអ្វីជុំ វិញហេតុការណ៍ខាងលើនៅឡើយ ហើយ អ្នកណាជាអ្នកបញ្ជូនមីស៊ីលខាងលើទៅកាន់អាមេរិក ?
ក្រុមហ៊ុនអាកាសចរណ៍សឺបៀបាន សហការជាមួយអាមេរិកដើម្បីបើកការស្រាវជ្រាវពីហេតុការណ៍ខាងលើ ៕ ម៉ែវ សាធី