សួនភ្ញីភ្លើងកំពុងតែល្បីនៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក

ចែករំលែក៖

សួនភ្ញីភ្លើងជាស្នាដៃសិល្បៈយ៉ាងទាក់ទាញ់ ដែលគេហៅថា(វាលនៃពន្លឺ) បានក្លាយជាទិសដៅរបស់មនុស្សរាប់លាននាក់ទៅកម្សាន្តនាពេលថ្មីៗនេះ។

វាលនៃពន្លឺគ្របដណ្តប់នៅលើផ្ទៃដី ជាង៦ហិកតា នៅតំបន់ខ្ពង់រាបនៃទីក្រុង Paso Robles រដ្ឋកាលី
ហ្វ័រនីញ៉ា។ វាលនៃពន្លឺ គឺជាស្នាដៃសិល្បៈកែច្នៃដ៏ទាក់ទាញនាសម័យទំនើបរបស់វិចិត្រករជនជាតិអង់គ្លេស Bruce Munro បានទាក់ទាញអ្នកទេសចរទៅកម្សាន្ត និងជាទីកន្លែងពេញនិយមរបស់គូស្នេហ៍វ័យក្មេង។
វាលនៃពន្លឺ គឺពិតជាស្រស់ស្អាតយ៉ាងខ្លាំង ដោយបានរៀបចំឡើងពីអំពូលភ្លើងចំនួន៥៨,៨០០អំពូល មានចម្រុះពណ៌ ហើយអំពូលភ្លើងទាំងនោះប្រើប្រាស់ថាមពលអគ្គិសនី។ នៅពេលយប់ភ្លើងភ្លឺចម្រុះពណ៌ មើលទៅដូចជារឿងព្រេងនិទាន។
នេះមិនមែនជាវាលនៃពន្លឺដំបូង ដែលលោក Munro រៀបចំឡើយ។ កន្លងមកលោកក៏បានធ្លាប់រៀបចំវាលនៃពន្លឺនៅជើងភ្នំពិសិដ្ឋ Uluru ប្រទេសអូស្ត្រាលី តែតូចជាងវាលភ្លើងនៅពេលនេះ។
គំនិតបង្កើតវាលនៃពន្លឺ កើតចេញពីដំណើរកម្សាន្តបោះជំរំរបស់លោក Munro និងភរិយាទៅកាន់ប្រទេសអូស្ត្រាលីនៅឆ្នាំ១៩៩២។ក្នុងពេលនោះលោកបានពេញចិត្តនិឹងការតុបតែងសួនភ្ញីភ្លើង មើលទៅដូចជាឋានសួគ៌ពោរពេញទៅដោយផ្កាមានពន្លឺចម្រុះពណ៌។ តាំងពីពេលនោះមកលោកក៏មានគំនិតបង្កើតសួនភ្ញីភ្លើងដ៏ល្អ និងទាក់ទាញមនុស្សជាច្រើនទៅកម្សាន្ត៕ ដោយ៖ សាធី

...

រូបភាព៖Zingnews.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print