ស្លាប់ជាងកន្លះលាននាក់ដោយសារកូវីដ-១៩ ពលរដ្ឋប្រេស៊ីលនាំគ្នាធ្វើបាតុកម្មប្រឆាំង

ចែករំលែក៖

នៅថ្ងៃទី១៩ ខែមិថុនា ពលរដ្ឋនៅក្នុងរដ្ឋជាច្រើននៃប្រទេសប្រេស៊ីល បាននាំគ្នាដង្ហែក្បួនធ្វើបាតុកម្ម ក្នុងពេលអ្នកស្លាប់ដោយកូវីដ-១៩ កើនឡើងខ្ពស់ដល់ទៅជាងកន្លះលាននាក់ ។
នៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ពលរដ្ឋរាប់សិបពាន់នាក់នាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងនិងការគ្រប់គ្រងទន់ខ្យោយទុកឲ្យពលរដ្ឋជាងកន្លះលាននាក់ស្លាប់ដោយកូវីដ-១៩ ។ ពលរដ្ឋជាច្រើនបានទម្លាក់កំហុសឲ្យប្រធានាធិបតីប្រេស៊ីល Jail Bolsonaro ដែលទុកឲ្យមានសោកនាដកម្មខាងលើកើតឡើង ។ ជាមួយគ្នានេះដែរ ពលរដ្ឋនៅក្នុង២២រដ្ឋផ្សេងទៀតក៏នាំគ្នាធ្វើបាតុកម្មផងដែរ។
នាង Isabela Gouljor និស្សិតវ័យ២០ឆ្នាំចូលរួមធ្វើបាតុកម្ម នៅទីក្រុង Rio De Janeiro បានឱ្យដឹងថា «ប្រេស៊ីលកំពុងស្ថិតនៅក្នុងដំណាក់កាលដើរថយក្រោយ។ ប្រទេសនេះគឺជាប្រទេសគំរូពីសកម្មភាពចាក់វ៉ាក់សាំងនៅលើពិភពលោក។ ប៉ុន្តែយើងបែរជាធ្លាក់នៅក្នុងស្ថានភាពគួរឲ្យសោកស្តាយ»។
ក្រុមបាតុករបានលើកស្លាកបដា សរសេរថា មនុស្ស៥សែននាក់បានស្លាប់ នោះជាកំហុសរបស់គាត់(ប្រធានាធិបតីប្រេស៊ីល)។ នៅទីក្រុង Sao Paulo ក្រុមបាតុករបានបង្ហោះប៉េងប៉ោងពណ៌ក្រហម ដូចជាការគោរពដល់ពលរដ្ឋដែលស្លាប់ដោយកូវីដ-១៩ ។
ពលរដ្ឋប្រេស៊ីលចាត់ទុកថា ការគ្រប់គ្រងមិនបានល្អជាដើមហេតុ បង្កឲ្យមានអ្នកឆ្លងនិងស្លាប់ច្រើន ដោយកូវីដ-១៩ ។ បច្ចុប្បន្ន ប្រេស៊ីលមានករណីឆ្លងសរុបជាង ១៧,៨លាននាក់និងស្លាប់ជាង ៥សែននាក់ ៕ ដោយ៖ សាធី

...

រូបភាព៖AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print