ក្រសួងសុខាភិបាល ប្រកាសដាក់ឲ្យប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ !

ចែករំលែក៖

ភ្នំពេញ, រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីបយុទ្ធនឹងជំងឺកូវីដ-១៩ ប្រកាស ស្តីពី ការដាក់ឱ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។

សម្រេច: ប្រការ១..ត្រូវបានដាក់ឲ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិត ស្រាល និងគ្មានរោគសញ្ញានៅតាមផ្ទះ ដែលជាឧបសម្ព័ន្ធនៃប្រកាសនេះ ជាជំហានដំបូងក្នុងភូមិសាស្ត រាជធានីភ្នំពេញ។

ប្រការ២ ..ការដាក់ឲ្យដំណើរការការព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញានៅតាមផ្ទះ សម្រាប់ភូមិសាស្ត្រខេត្តផ្សេងទៀត ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសុខាភិបាលនៅពេលក្រោយ ផ្អែក តាមកម្រិតនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រនីមួយៗ។

ប្រការ៣..បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។ ប្រការ៤..ខុទ្ទកាល័យក្រសួងសុខាភិបាល អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានបច្ចេកទេស សុខាភិបាល អគ្គាធិការដ្ឋានក្រសួងសុខាភិបាល គណៈប្រតិបត្តិនៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹង ជំងឺកូវីដ-១៩ អនុគណៈកម្មការនានាចំណុះឱ្យគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ លេខាធិការដ្ឋានរបស់គណៈប្រតិបត្តិនៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ គណៈកម្មការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជធានីភ្នំពេញ និងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសុខាភិបាល ត្រូវអនុវត្តតាម ប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print