រដ្ឋបាលខេត្តកោះកុង បន្តរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន៩៩ នាក់បន្ថែមទៀត នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១

ចែករំលែក៖

ខេត្តកោះកុង, រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបាន ជ្រាបថា៖ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក ដោយធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ-១៩ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញករណ៍វិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន៩៩នាក់ (ស្រី៦៧នាក់)បន្ថែមទៀត និងមិនមានករណីជាសះស្បើយជំងឺកូវីដ-១៩នោះទេ។ ចំពោះអ្នកវិជ្ជមានជំងឺកូវីដ-១៩ មានឈ្មោះដូចខាងក្រោម៖

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ ជាមួយអ្នកវិជ្ជមានជំងឺកវីដ-១៩ ខាងលើ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡី ស័កជាចាំបាច់។ ជាមួយគ្នានេះ អ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមាន ខាងលើ ក៏សូមធ្វើចត្តាឡីស័កនៅតាមផ្ទះ រៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ករណីបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក និងថប់ដង្ហើម ឬមានរោគសញ្ញាផ្សេងៗដែលសង្ស័យ សូមទៅមន្ទីរពេទ្យ ឬមណ្ឌល សុខភាព ដែលស្ថិតនៅជិតផ្ទះ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print