ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី២១ខែមិថុនាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀង
អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករដែលពាក់ព័ន្ធគិតចាប់ពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ សូមប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ ព្រោះស្ត្រីជាគ្រូទាយនៅផ្សារវាលយន្តម្នាក់បានស្លាប់ដោយជំងឺកូវីដ-១៩។
រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ទៀតថា
ដោយអ្នកជំងឺកូវីដ-១៩
មាន ឈ្មោះ ទេស សារឿន ភេទស្រី អាយុ ៥៨ឆ្នាំ មុខរបរគ្រូទាយ (បានទទួលមរណភាព) ដែលរស់នៅភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង។
រដ្ឋបាលខេត្តស្វាយរៀង
សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩ (COVID-19) ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕
ដោយ៖ យឹម សុថាន