ក្រោយឃាត់ខ្លួននិពន្ធនាយកកាសែតគាំទ្រលទ្ធិប្រជាធិបតេយ្យ Apple Daily នៅហុងកុង ៥នាក់,ពេល​នេះ​អាចនឹងត្រូវបិទទ្វារ

ចែករំលែក៖

អន្តរជាតិ​៖​ បើតាមទីភ្នាក់ងារសារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១​នេះ​ បានចុះផ្សាយថា​ បន្ទាប់ពីប៉ូលីសហុងកុង​ បានចាប់ឃាត់ខ្លួន និពន្ធនាយកកាសែតគាំទ្រលទ្ធិប្រជាធិបតេយ្យ Apple Daily នៅហុងកុង​ ជាច្រើននាក់ និងបង្កគណនីធនាគារថែមទៀតនោះ។ ពេល​នេះ​ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ណិច ឌីជីថល (Next Digital) ដែលជាម្ចាស់កាសែត Apple Daily នឹងត្រូវជួបប្រជុំគ្នានៅថ្ងៃចន្ទនេះដែរ ដើម្បីពិភាក្សាគ្នាថាតើត្រូវបិទ កាសែតមួយនេះ ដែរឬមួយក៏យ៉ាងណា។

សេចក្ដីរាយការណ៍របស់សារព័ត៌មាន Bloomberg បាននិយាយបន្ថែមថា​ ដោយផ្អែកលើប្រភពបានមកពីលោក ម៉ាក សាយមិន (Mark Simon) ជាទីប្រឹក្សាជាន់ខ្ពស់ស្ថាបនិកកាសែត Apple Daily លោក ជីមមី ឡៃ (Jimmy Lai)។ លោក Mark Simon គូសបញ្ជាក់ថា ក្រុមមន្ត្រីសន្តសុខទីក្រុងហុងកុង បានបិទគណនីធនាគាររបស់កាសែត Apple Daily ដែលនេះប្រហែលជាធ្វើឱ្យកាសែតមួយនេះ ត្រូវបិទការចេញផ្សាយ និងប្រតិបត្តិការប្រព័ន្ធឌីជីថលរបស់ខ្លួន។

គួររម្លឹកផងដែរថា ប៉ូលីសហុងកុង​ កាលពីថ្ងៃព្រហស្បតិ៍សបា្ដហ៍មុន​ បានឃាត់ខ្លួនបុគ្គលិកជាន់ខ្ពស់ ០៥រូប មកពីកាសែត Apple Daily និងបានបង្កគណនីធនាគារកាសែត មួយនេះដែលមានប្រាក់ប្រមាណ ១៨លានដុល្លារហុងកុង។ ចំពោះ​ការចាប់ខ្លួនទ្រង់ទ្រាយធំនេះត្រូវបានធ្វើឡើង ក្រោយពីមានការចោទប្រកាន់ថា ពួកគេទាំងនេះបានគប់គិតជាមួយបរទេស៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print