ខេត្តស្វាយរៀង៖ ភ្លៀងមួយមេធំលាយឡំនិឹងខ្យល់កន្ត្រាក់យ៉ាងខ្លាំងបណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋ៦ខ្នងត្រូវរបើកនិងប៉ើងដំបូល-ជញ្ជាំង ដួលបាក់ទ្វាររបង តែសំណាងដែរដែលមិនមានរងគ្រោះថ្នាក់ដល់មនុស្សនិងសត្វ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ២០២១ នៅក្នុងភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត។
យោងតាមអាជ្ញាធរក្រុងបាវិតបានឱ្យដឹងព័ត៌មាននេះជាបឋមថា មានផ្ទះប្រជាពលរដ្ឋចំនួន៦គ្រួសារដែលរងគ្រោះដោយសារភ្លៀងនិងខ្យល់កន្ត្រាក់កាលពីវេលាម៉ោងប្រមាណ៧យប់ថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០២១ ក្នុងនោះមានទី១-ម្ចាស់ផ្ទះឈ្មោះ សៅ នី ប៉ើងដំបូលផ្ទះបាយនិងដួលរលំរបងផ្ទះ។ ទី២-ម្ចាស់ផ្ទះឈ្មោះ ហាយ សុត ប៉ើងដំបូលក្រោលក្របី។ ទី៣-ម្ចាស់ផ្ទះឈ្មោះ ពៅ រ៉ាតើ ប៉ើងដំបូលផ្ទះ។ ទី៤-ម្ចាស់ផ្ទះឈ្មោះ ពៅ ភឿន បាក់ជញ្ជាំងផ្ទះ។ ទី៥-ម្ចាស់ផ្ទះឈ្មោះ ប្រាក់ ម៉ៅ ប៉ើងសំយាបផ្ទះ
និងទី៦-ម្ចាស់ផ្ទះឈ្មោះ នី ឡាយ បាក់រោងដាំបាយ។
អាជ្ញាធរក្រុងបាវិតបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅពេលមានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់ព្រមទាំងមានរន្ទះសូមបិទទូរស័ព្ទនិងដើរចេញពីកន្លែងមានលោហធាតុ ហើយប្រញាប់ប្រញាល់រត់រកទីកន្លែងមានសុវត្ថិភាពនិងរាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតបំផុតដើម្បីងាយស្រួលក្នុងការជួយសង្គ្រោះអាយុជីវិតរបស់បងប្អូន៕
ដោយ៖ យឹម សុថាន