បែកធ្លាយជាបឋមថា,! លោក ជា វណ្ណៈ និងលោក ថន សឿន អាចសង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើនៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមុិញ !

ចែករំលែក៖

ខេត្តមណ្ឌលគិរី: កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ កម្លាំងចម្រុះចុះបង្ក្រាបសកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់អូរហុ៊ចព្រំដែន(កម្ពុជា-វៀតណា) ! ស្ថិតក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

យ៉ាងតិចមានឈើប្រមាណជា ពីររយកំណាត់ ជាមួយនឹងត្រាក់ទ័រ ចំនួនពីរគ្រឿង ,រួមទាំងវត្ថុតាងចាប់យកមួយចំនួនទៀត ត្រូវបានសមត្ថកិច្ចចម្រុះចុះបង្ក្រាបក្នុងបទល្មើសជាក់ស្ដែង និងបន្សល់ស្នាមគល់ឈើអារ ផ្តួលរលំ អាចមានគោលដៅលួចដឹកឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកអូរហ៊ុច ប៉ុន្តែសមត្ថកិច្ចគ្រប់គ្រងស្ថានភាពបានទាន់ពេលវេលា ស្រាវជ្រាវឈានដល់ការបង្ក្រាប ។
ប្រតិបត្តិការដ៏មានលក្ខណះទ្រង់ទ្រាយធំនេះ ដឹកនាំសម្របសម្រួលនីតិវិធីដោយតំណាងអយ្យការលោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបបទល្មើសព្រៃឈើតាមបន្ទាត់ព្រំដែន(អូរហ៊ុច) ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅថ្ងៃទី ២១ខែមិថុនា ឆ្នាំ ២០២១ បង្ក្រាបបានឈើ ចំនួន២០០រួមនិងគ្រឿងចក្រមួយចំនួនទៀត។
សមត្ថកិច្ចឱ្យដឹងថា, កំណាត់ឈើចំនួន២០០ដុំ(ស្រឡៅ១៥០ដុំ , សុក្រម៥០ដុំ) ត្រាក់ទ័រ ០២គ្រឿង ម៉ូតូកែច្នៃ ០១គ្រឿងត្រូវបានកម្លាំងជំនាញ និងស្ថាប័នអយ្យការបង្ក្រាបបាន បច្ចុប្បន្នមន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រាវរកជនល្មើស និងអ្នកនៅពីក្រោយ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់ ចំណែកវត្ថុតាងរក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃ(៦៤)។
នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ត្រូវសមត្ថកិច្ចចម្រុះបន្តចុះតួ្រតពិនិត្យកន្លែងកើតហេតុ និងឈានដល់រាប់គល់ឈើដែលបានកាប់ទាំងនោះ។ ប៉ុន្តែប្រភពខ្លះអាចសង្ស័យថាមានលោក ជា វណ្ណៈ និងលោក ថន សឿន ជាប់ពាក់ព័ន្ធនឹងបទល្មើសនេះ ត្រង់ថាគាត់ចូលរួមដោយមធ្យោបាយណា គេមិនទាន់ធ្វើការបញ្ជាក់ជាផ្លូវការនៅឡើយ ហើយក៏មិនទាន់ឃើញសមត្ថកិច្ចហៅលោក ជា វណ្ណៈ និងលោក ថន សឿន សាកសួរផងដែរ គ្រាន់តែដឹងថា, បុគ្គលទាំង២ជាមន្ត្រីកងរាជអាវុធហត្ថ។
ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានប្រាប់អង្គភាព”នគរដ្រេហ្គន”តាមទូរស័ព្ទថា, “ចំពោះករណីបង្ក្រាបនៅអូរហ៊ុចនោះ មិនអីទេបើពាក់ព័ន្ធ អនុវត្តច្បាប់ទៅ ខ្ញុំមិនដឹងទេ រួចក៏បិទទូរស័ព្ទ។ ដោយឡែកលោក ជា វណ្ណ: ជាមួយអង្គភាព”នគរដ្រេហ្គន” តាមទូរស័ព្ទ លោកបានធ្វើការបដិសេធថាលោកអត់ពាក់ព័ន្ធទេ ដោយលោកនិយាយយ៉ាងខ្លីថា, “ខ្ញុំមិនដឹងអីទេ អត់ដឹងឮអីទាំងអស់សូមអរគុណ”។
ចំពោះលោក ថន សឿន មិនទាន់សុំការបំភ្លឺបានទេ ដោយគ្មានលេខទូរស័ព្ទ។
ទោះបីជាយ៉ាងណាក៏ដោយសមត្ថកិច្ច ជំនាញ អាជ្ញាធរ និងតំណាងអយ្យការកំពុងដំណើរការនីតិវិធី ដោយយកចិត្តទុកដាក់បំផុត ដើម្បីស្រាវជ្រាវរកជនពាក់ព័ន្ធនឹងបទល្មើសកាប់បំផ្លាញព្រៃឈើនៅតំបន់អូរហ៊ុចនេះ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print