វាយប្រហារគ្នាយ៉ាងខ្លាំងរវាងកម្លាំងទាហានមីយ៉ាន់ម៉ា និងក្រុមឧទ្ទាម

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស៨នាក់ស្លាប់ក្នុងការវាយប្រហារគ្នារវាងកម្លាំងទាហានរដ្ឋាភិបាល និងកម្លាំងទាហានប្រជាជននៅតំបន់ Mandalay ប្រទេសមីយ៉ាន់ម៉ា។

តាមប្រភពព័ត៌មានពីគណៈកម្មការយោធាដឹកនាំមីយ៉ាន់ម៉ា បានឱ្យដឹងថា ការប៉ះទង្គិចគ្នាដោយអាវុធនេះកើតឡើងនៅព្រឹកថ្ងៃទី ២២ខែមិថុនា ក្នុងស្រុក Chanmayathazi ។ ការប៉ះទង្គិចគ្នាកើតឡើងក្រោយពេលកម្លាំងទាហានសម្រុកចូលផ្ទះមួយកន្លែងនៅតំបន់ខាងលើ ដើម្បីចាប់ខ្លួនមនុស្ស។
មានបុរស៤នាក់ប្រដាប់ដោយអាវុធបានស្លាប់ពេលប៉ះទង្គិចគ្នា ចំណែកទាហានរដ្ឋាភិបាលជាច្រើននាក់រងរបួសផងដែរ។ ជាមួយគ្នានេះបុរស៤នាក់ផ្សេងទៀតបានព្យាយាមរត់គេចខ្លួនតាមរថយន្ត ប៉ុន្តែរថយន្តបានរេចង្កូតទៅបុកបង្គោលភ្លើងបណ្តាលឲ្យស្លាប់ទាំងអស់។ ក្រៅពីនេះកម្លាំងទាហានបានចាប់ខ្មាន់កាំភ្លើងក្រុមប្រឆាំង៨នាក់ផងដែរ និងរឹបអូសបានអាវុធមួយចំនួន។
ពាក់ព័ន្ធនឹងការវាយប្រយុទ្ធគ្នាខាងលើនេះ ក្រុមប្រដាប់អាវុធប្រឆាំងរបបយោធាមីយ៉ាន់ម៉ា បានប្រកាសខ្លួនឯងថាជា «កងកម្លាំងការពារប្រជាជនថ្មីនៅទីក្រុងម៉ាន់ដាឡាយ»។ ពួកគេថែមទាំងបានអះអាងថា ការប្រយុទ្ធគ្នាបានចាប់ផ្តើមហើយ ដោយវានឹងមានបន្តបន្ទាប់ទៀត ពោលគឺពួកគេបានប្តេជ្ញាថា នឹងតតាំងជាមួយយោធាមីយ៉ាន់ម៉ានៅទីក្រុងម៉ាន់ដាឡាយ ដែលស្ថិតនៅចំកណ្តាលប្រទេសនេះ។
មីយ៉ាន់ម៉ាបានធ្លាក់នៅក្នុងវិបត្តិចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី ១ខែកុម្ភៈឆ្នាំ២០២១ ហើយយោធាបានឡើងកាន់អំណាច បង្កឲ្យមានការក្រោកឈរឡើងប្រឆាំង។ មហាបាតុកម្មកើតឡើងជាបន្តបន្ទាប់បណ្តាលឲ្យមានអ្នកស្លាប់ជិតមួយពាន់នាក់ហើយមកទល់ពេលនេះ៕ ដោយ៖ធីរីណា

...


រូបភាព៖  Anadolu Agency

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print