ធនាគារគុយបាឈប់ទទួលយកប្រាក់បញ្ញើជាដុល្លារអាមេរិក

ចែករំលែក៖

នៅថ្ងៃទី២១ខែមិថុនា ធនាគារជាតិគុយបា បានចាប់ផ្តើមអនុវត្តច្បាប់ថ្មីរបស់ធនាគារ ដែលបានប្រកាសកាលពី១០ថ្ងៃមុន គឺ ឈប់ទទួលប្រាក់បញ្ញើជា ប្រាក់ដុល្លាររបស់អាមេរិក ។
នេះជាវិធានការដើម្បីទប់ទល់ជាមួយការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពាណិជ្ជកម្ម ពីអាមេរិក ប្រឆាំងប្រទេសគុយបា ធ្វើឲ្យប្រព័ន្ធធនាគារជាតិគុយបា មិនអាចធ្វើចរាចរណ៍ដោយប្រាក់ដុល្លារជាមួយធនាគារអន្តរជាតិផ្សេងៗ។
តាមការប្រកាសរបស់ធនាគារជាតិ គុយបា BCC បានបញ្ជាក់យ៉ាងច្បាស់ថា នេះជាការសម្រេចដោយបង្ខំដោយសារតែការដាក់ទណ្ឌកម្មរបស់អាមេរិក ។ ប៉ុន្តែBCC បញ្ជាក់ថាការហាមប្រាមនេះមិនអនុវត្តទៅលើ ការផ្ទេរប្រាក់តាមគណនីនោះឡើយ ។ មានន័យថាអ្នកដែលផ្ទេរប្រាក់ពីគណនីមួយទៅកាន់គណនីមួយទៅគឺប្រើជាដុល្លារបាន។
តាមការលើកឡើងរបស់ធនាគារជាតិគុយបា ការហាមប្រាមខាងលើនឹងបញ្ចប់ ក្រោយពេល សកម្មភាពចរាចរណ៍ប្រាក់ដុល្លាររបស់អាមេរិកជាមួយធនាគារជាតិដំណើរការធម្មតាវិញ។
លោកស្រី Marta Wilson ប្រធានធនាគារជាតិគុយបាបានបញ្ជាក់តាមកញ្ជក់ទូរទស្សន៍ថា ធនាគារជាតិគុយបាបានបាត់បង់ដៃគូរ ធនាគារនៅក្រៅប្រទេស ដោយសារតែការដាក់ទណ្ឌកម្ម ពីអាមេរិក ។
គុយបានបានឆ្លងកាត់រយៈពេល៦ទសវត្សរ៍កន្លងមកដោយការដាក់ទណ្ឌកម្ម សេដ្ឋកិច្ចពីអាមេរិក។ ក្នុងរយពេល៤ឆ្នាំ កាន់អំណាចរបស់អតីតប្រធានាធិបតីដូណាល់ត្រាំ ច្បាប់ដាក់ទណ្ឌកម្មទៅលើប្រទេសគុយបា កាន់តែខ្លាំងឡើង ហើយបន្តរក្សារហូតមកទល់ពេលនេះមិនទាន់លុបចេញនៅឡើយទេ៕ ដោយ៖ធីរីណា


ប្រទេសគុយបាឈប់ទទួលយកប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណដែលមានសុពលភាពនៅក្នុងប្រទេសចាប់ពីថ្ងៃទី ២១ ខែមិថុនា។ រូបភាព៖AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print