ឃាត់ខ្លួនស្រ្តីជនសង្ស័យឈ្មោះ ណាវី រួមនិងប្តី ដែលល្បីល្បាញ អួតអាងថាមិនខ្លាចសមត្ថកិច្ចណាដែលហ៊ានចាប់គេ ក្នុងរបរមេឆ្នោតវៀតណាមខុសច្បាប់ ជ្រកក្រោមស្លាកឆ្នោតឡូតូ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ , ជនសង្ស័យជាមេខ្យល់នៅឃុំទន្លេបិតដែលជាអ្នកប្រមូលកូនកញ្ច្រែងកត់ឆ្នោតវៀតណាមខុសច្បាប់ជ្រក ហើយគំរាមកំហែងត្រូវតែលក់ឱ្យក្រុមខ្លួនក្រោមស្លាកឆ្នោតឡូតូ ឈ្មោះ ណាវី ត្រូវបានព្រះរាជអាជ្ញាបញ្ជាអោយចាប់ឃាត់ខ្លួនបានហើយ តែនៅមេក្រុមធំឈ្មោះ អា វុឹង នៅមិនទាន់ឃាត់ខ្លួនហើយឮថាកំពុងគេចខ្លួន ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកព្រះរាជអាជ្ញារង គង់ រតនានិងកម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ នៅវេលាម៉ោង ១៥:១៥ នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចក្នុងផ្សារទន្លេបិត ភូមិទន្លេបិទក្រោម ឃុំទន្លេបិទ ស្រុក ត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនទី១ ឈ្មោះ លី ណាវី ភេទស្រីអាយុ ៤៣ ឆ្នាំ
ទី២ឈ្មោះ សាន ម៉េងគន់ អាយុ ៥១ ឆ្នាំ(ជាប្តី)
ទី៣ឈ្មោះ ជា ស្រីនី ភេទស្រី អាយុ ២១ឆ្នាំ (ជាអ្នកស្រីឈ្នួលកត់ឆ្នោត) អ្នកទាំង៣រស់នៅ ភូមិទន្លេបិទក្រោម ឃុំទន្លេបិទ ស្រុក ត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ ។

ទាក់ទងនិងករណីនេះដែរ លោក សូ សុខវិជ្ជា ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យខាងអយ្យការសាលាដំបូងខេត្តត្បូងឃ្មុំបានមានប្រសាសន៍អោយដឹងថា សំណុំរឿងនេះកំពុងបន្តនិតិវិធីព្រោះជនជាប់ចោទបើកឆ្នោតឡូតូតែមានកន្ទុយលេខ មិនទាន់ដឹងថាមាន ពិរុទ្ធយ៉ាងណា សូមចាំមើលនិតិវិធីបន្តទៀតសិន ។

សូមបញ្ជាក់ថា យោងតាមសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋដែលរស់នៅខេត្តត្បូងឃ្មុំបានឲ្យដឹងថា, បច្ចុប្បន្ននេះក្នុងខេត្តមានមនុស្សមួយក្រុមបានកំពុងដើរអុកឡុកបែបក្រុមសង្គមងងឹត គំរាមកូនកញ្ច្រែងអ្នកកត់ឆ្នោតវៀតណាមខុសច្បាប់ ឲ្យកត់លក់ឲ្យខ្លួនវិញ , បញ្ហានេះអាចអាជ្ញាធរ សមត្ថកិច្ចខ្លាចជនគំនិតទុច្ចរិតមែនទេ ព្រោះជាបទល្មើសខុសច្បាប់ ? ។
តាមប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋបានប្រាប់ដឹងថា ក្រុមនេះមានចំនួន៤ទៅ៥នាក់ រថយន្ត៤ទៅ៥គ្រឿង ដូចជា(ឡានហាំមើព៍ណលឿងអត់ស្លាកលេខ,ឡានព៍ណក្រហមអត់ស្លាកលេខ ,ឡានតូយ៉ូតាពណ៌ស ,និងឡានលុចសុីសព៍ណខ្មៅ) ប្រភពព័ត៌មានមួយទៀតបានប្រាប់អោយដឹងថា ក្រុមឡាន(ហាំមើ)លឿងនេះជាកូនចៅ ឧកញ៉ាម្នាក់មកពីភ្នំពេញ ហើយគេមានឈ្មោះថា អា វុឹង ឬទី្ធ ។

រីឯប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ សូមសំណូមពរដល់ ពិសេស លោក ជាម ចន្ទ័សោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ សូមដាក់ចំណាត់ការទៅអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់ក្រោមមានវិធានតាមច្បាប់ចំពោះក្រុមនេះផង ព្រោះបច្ចុប្បន្នកំពុងតែបង្កភាពអនាធិបតេយ្យក្នុងខេត្តត្បូងឃ្មុំនេះខ្លាំងណាស់ មិនត្រូវទុកអោយមានសកម្មភាពនេះកើតមានឡើងឡើយ ទាំងអ្នកកត់ឆ្នោត ទាំងក្រុមតាំងខ្លួនជាជនទុច្ចរិតមេឆ្នោតគម្រាមគេ អោយកត់អោយខ្លួន ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ខណ:ក្រុមនេះប ង្កើតអោយបទល្មើសក្នុងមូលដ្ឋាន និងដើម្បីបង្ការ ភូមិ-ឃុំមានសុវត្ថិភាពទាំង៩យ៉ាង គ្មានល្បែងសុីសងគឺ គ្មានអំពើ លួច ឆក់ ប្លន់៕

...

ដោយ, អ្នកប្រមាញ់

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print