ខេត្តមណ្ឌលគិរី, រដ្ឋបាលខេត្តមណ្ឌលគិរី សម្រេចបិទខ្ទប់ជាបណ្ដោះអាសន្នទីតាំងលក់កាហ្វេរបស់ឈ្មោះ សុខ គា (ទល់មុខធនាគារ ABA) ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងលក់ការ ហ្វរបស់ឈ្មោះ សុខ គា (ទល់មុខធនាគារ ABA) ដែល មានទីតាំងស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី រយៈពេល១៤ថ្ងៃ ចាប់ពី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ដល់ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ដោយមូលហេតុមានករណីអ្នកមានជំងឺកូវីដ-១៩ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។
សេចក្តីសម្រេចទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
នាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាល នៃគណៈអភិបាលក្រុង សែនមនោរម្យ លោកចៅសង្កាត់ស្ពានមានជ័យ និងបងប្អូនប្រជាពលរដ្ឋនៅក្នុង ទីតាំងបិទខ្ទប់ ត្រូវអនុវត្តសេចក្តីសម្រេចនេះឲ្យប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ, សិលា