សេចក្ដីប្រកាសជូនដំណឹងបន្ទាន់ស្ដីពីការស្វែងរកអ្នកដែលមានការពាក់ព័ន្ធនឹងភោជនីយដ្ឋាន “កាឡាក់ស៊ី” ស្ថិតនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង, ដោយស្ថានភាពការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍មូលដ្ឋានមានកើនឡើងច្រើន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ដែលបានបញ្ហាពីហានិភ័យខ្ពស់ ពិសេសគឺមានការរកឃើញ ករណីវិជ្ជមានលើប្រជាពលរដ្ឋជាច្រើនអ្នក នៅទីតាំងភោជនីយដ្ឋាន “កាឡាក់ស៊ី” ស្ថិតនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ស្ថិតក្នុងស្ថានភាពលំបាកស្មុគស្មាញពីការឆ្លងរាល ដាលនៃជំងឺដ៏កាចសាហាវនេះ រដ្ឋបាលខេត្ត សូមប្រកាសជូនដំណឹងជាបន្ទាន់ដល់សាធារណជន និង ពុកម៉ែ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ដែលមានការពាក់ព័ន្ធ ទំនាក់ទំនង និងចេញចូលក្នុង ភោជនីយដ្ឋាន “កាឡាក់ស៊ី” ខាងលើ ចាប់ពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ មកទល់នឹងរសៀលថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២១នេះសូមធ្វើការទំនាក់ទំនងជាបន្ទាន់មកក្រុមការងារគ្រូពេទ្យជំនាញតាមរយៈ លេខទូរសព្ទ 088 636 3689 ឬ 088 877 8000 ឬ 017 788 000 ឬ 097 263 0564 ដើម្បីយក សំណាកវិភាគរកជំងឺកូវីដ-១៩ ឬសាមីខ្លួនដែលមានការសង្ស័យពាក់ព័ន្ធ ត្រូវទៅជួបក្រុមគ្រូពេទ្យដើម្បី យកសំណាកធ្វើតេស្ដរកជំងឺកូវីដ-១៩ នៅទីធ្លាខាងមុខមណ្ឌលចត្តាឡីស័កក្រុងស្ទឹងត្រែង ស្ថិតនៅភូមិ ស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង (ទល់មុខសាលាមធ្យមសិក្សាសុខាភិបាល ភូមិភាគស្ទឹងត្រែង)។

រដ្ឋបាលខេត្តស្ទឹងត្រែង សូមធ្វើការអំពាវនាវជាប្រចាំដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្ត វិធានការ «៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា ជាពិសេសគឺការពាក់ម៉ាស និងលាងសម្អាតដ នឹងអាកុល ឬសាប៊ូជាប់ជាប្រចាំ និងរក្សាគម្លាតសុវត្ថិភាព។

សេចក្ដីដូចបានជម្រាបជូនដំណឹងខាងលើ សូមប្រជាពលរដ្ឋ សាធារណជន និងអ្នកពាក់ព័ន្ធ ទាំងអស់ទទួលជ្រាប និងសូមអ្នកសង្ស័យ មានការពាក់ព័ន្ធទាំងអស់អញ្ជើញទៅយកសំណាកធ្វើតេស្ត រកជំងឺកូវីដ-១៩ ជាមួយក្រុមគ្រូពេទ្យជំនាញដែលកំពុងប្រចាំការនៅទីតាំងគោលដៅខាងលើឲ្យបាន រួសរាន់ទាន់ពេលវេលា៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print