សម្តេចតេជោៈ ថ្ងៃស្អែកគឺជាខួប៤៦ឆ្នាំ នៃរដ្ឋប្រហារយោធាទម្លាក់ សម្តេចព្រះនរោត្តម សីហនុ ពីសំណាក់ពួក លន់ នុល (១៨ មិនា១៩៧០-១៨មិនា២០១៦)

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងហ្វេសប៊ុកថា ថ្ងៃស្អែកគឺជាខួប ៤៦ឆ្នាំ នៃរដ្ឋប្រហារយោធាទម្លាក់ សម្តេចព្រះនរោត្តម សីហនុ ពីសំណាក់ពួក លន់ នុល (១៨ មិនា១៩៧០-១៨មិនា២០១៦)។

ផ្តើមពីរដ្ឋ ប្រហារយោធានេះហើយដែលកម្ពុជាយើងធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាម និងបន្ទាប់មកធ្លាក់ចូលទៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សង្គ្រាមបានដាក់មនុស្សគ្រប់រូប ពិសេសយុវជនឱ្យស្ថិតនៅជាចំណាប់ខ្មាំងនៃសង្គ្រាមដែលគ្មានផ្លូវទី៣សំរាប់ជ្រើសរើសនោះទេ។ ស្ថិតនៅតំបន់ណា ត្រូវធ្វើទាហា៊ន ឬបំរើឱ្យរបបគ្រប់ គ្រងនៃតំបន់នោះ។ មនុស្សត្រូវស្លាប់ របួស ពិការយ៉ាងច្រើន និងខូចខាតទ្រព្យសម្បត្តិស្ទើរគ្មានសល់។ មកដល់របប ប៉ុល ពត របបនេះ បានបំផ្លិចបំផ្លាញដល់ប្ញសគល់ជាមួយនិងការស្លាប់ជីវិតមនុស្សរាប់លាននាក់។ យើងបានប្រឹងរស់ ប្រឹងតស៊ូ ដើម្បីការរស់រានមានជីវិតរបស់ជាតិ និងប្រជាជន។ យើងបានខិតខំកសាងជាតិឡើងវិញជាមួយនិងការខិតខំស្វែងរកសន្តិភាពតាមរយៈកិច្ចព្រមព្រៀងក្រុងប៉ារីស និងចុងក្រោយតាមរយះនយោបាយឈ្នះ ឈ្នះ។

ទោះខ្លួនខ្ញុំជាជនរងគ្រោះនៃរដ្ឋប្រហារ នៃសង្គ្រាម និងរបបប្រល័យពូជសាសន៍ដូចប្រជាជនកម្ពុជាផ្សេងទៀតរហូតក្លាយខ្លួនជាជនពិការក្តី តែខ្ញុំមានមោទនៈភាពដោយបានរួមចំណែកដឹកនាំប្រទេសពីសង្គ្រាមមកកាន់សន្តិភាព និងការអភិវឌ្ឍន៍រហូតសព្វថ្ងៃ។

សង្ឃឹមថាប្រជាជនយើងនឹងរួមជាមួយខ្ញុំខិតខំរក្សាសន្តិភាពដែលយើងរកបានទាំងលំបាកឱ្យបានគង់វង្ស ដែលជាលក្ខ័ណមិនអាចខ្វះបានសំរាប់ការអភិវឌ្ឍន៍៕

993877_973953655986465_2410823590744312859_n

10374876_973953692653128_5227702338501697405_n

12832422_973953725986458_2674022249387693691_n

12801161_973953699319794_257229196628102558_n

1496673_973953812653116_7510269023094445145_n

74987_973953859319778_3940185533552215046_n

10376863_973953875986443_6210241311330377696_n

10308771_973953889319775_8890594432708519148_n

1935086_973953915986439_2834281703279129704_n

11219400_973953945986436_4078429013191020500_n

7651_973953592653138_7136159428467303925_n

1917598_973953599319804_5853220192051267638_n

1931063_973953612653136_2230793384493553485_n

555980_973953625986468_8273922783965850766_n

ដោយ៖ សុវណ្ណារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print