រដ្ឋបាលខេត្តព្រះសីហនុ៖​ ​ផ្សារ​ចំនួន​៤ ក្នុងស្រុក​ព្រៃនប់ និង​ស្រុក​ស្ទឹងហាវ សម្រេច​ផ្អាក​ជាបណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់ការរាលដាលនៃជំងឺ​កូ​វីដ​-១៩

ចែករំលែក៖

ខេត្ត​ព្រះ​សីហនុ៖ រដ្ឋបាលខេត្ត​ព្រះសីហនុ​ ដើម្បី​ទប់ស្កាត់ការរីក​រាលដាលនៃជំងឺ​ឆ្លង​កូ​វីដ​-១៩ ជាសហគមន៍​ លោក​ គួច​ ចំរើន​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានសម្រេច​ប្រកាស​ផ្អាក​ជា​បណ្តោះអាសន្ន អាជីវកម្ម​លក់ដូរ នៅ​ផ្សារធំតូច​ចំនួន ៤ ក្នុងស្រុក​ព្រៃនប់ និង​ស្រុក​ស្ទឹងហាវ។​

​ជាក់ស្តែងនៅក្នុងសេចក្តីសម្រេចរបស់លោកអភិបាលខេត្ត នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២១​ បានបញ្ជាក់ថា រដ្ឋបាលខេត្ត បានប្រកាសជូនដំណឹង ស្តីពី​ការផ្អាក​អាជីវកម្ម​លក់ដូរ ក្នុង​ទីផ្សារ​ចំនួន​៤ ក្នុងស្រុក​ព្រៃនប់ និង​ស្រុក​ស្ទឹងហាវ ក្នុង​គោលបំណងទប់ស្កាត់​​ជំងឺ​កូ​វីដ-​១៩ ។​

​បន្ថែមពីនេះ រដ្ឋបាលខេត្ត បានបញ្ជាក់បន្ថែមថា ចំពោះទីផ្សារ​ដែល​តម្រូវ​ឲ្យ​បិទ ផ្អាក​អាជីវកម្ម​នោះ រួមមាន៖ ទី១. ផ្សារ​អូរ​ចំណារ ស្ថិតក្នុង​ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ។ ទី២. ផ្សារ​វាលរេញ ស្ថិតក្នុង​ឃុំ​វាលរេញ ស្រុក​ព្រៃនប់ (​ប្របផ្លូវ​ជាតិ​លេខ​៤)​។ ទី៣.​ផ្សារ​ស្ទឹងហាវ ស្ថិតក្នុង​ឃុំ​ទំនប់រលក​ថ្មី ស្រុក​ស្ទឹងហាវ ។ និងទី៤.​ផ្សារ​កោង​កាង ស្ថិតក្នុង ភូមិ​កោង​កាង ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ (​ផ្សារ​នេះ ជា​ផ្សារ រណប​)​។​

រដ្ឋបាលខេត្ត បានបន្តទៀតថា ទីផ្សារ​ទាំងអស់ខាងលើនេះ អាច​បើក​ឱ្យដំណើរការ​វិញ នៅពេល​ដ៏​ខ្លី​ខាងមុខនេះ បន្ទាប់ពី​ពលរដ្ឋ បានទទួល​ការ ចាក់​វ៉ាក់សាំង គ្រប់គ្នា​រួចរាល់ ។​ ដោយឡែកក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង ទ្រង់ទ្រាយ​ធំ នៅ​ខេត្ត​ព្រះសីហនុ នេះដែរគេសង្កេតឃើញថា អាជ្ញាធរ​មូលដ្ឋាន ក្នុង​ខេត្ត បាន​អំពាវនាវ ដល់​ពលរដ្ឋ តាម​មូលដ្ឋាន​របស់ខ្លួន​ទាំងអស់ អញ្ជើញ​ចូលរួម ចាក់​វ៉ាក់សាំង ដើម្បី​រក្សា​ការពារ និង​ទប់ស្កាត់ការរីក​រាលដាល នៃជំងឺ​កូ​វីដ​-១៩ទាំងអស់គ្នា ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print