រដ្ឋបាលខណ្ឌព្រែកព្នៅ៖ បេីក​កិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌ

ចែករំលែក៖

ភ្នំពេញ​៖​ រដ្ឋបាលខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃសុក្រ ១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ​ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាព លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ និង លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ។

ក្នុង​កិច្ច​ប្រជុំ​នោះ​ដែ​រ​ មានការចូលរួមជាកិត្តិយសពីលោក និងលោកស្រី​ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាល អធិការ មេបញ្ជាការ នាយក នាយករង ការិយាល័យទាំង១១ខណ្ឌ ចៅសង្កាត់ទាំង៥ ដោយមានរបៀបវារៈ រួមមានដូចខាងក្រោម៖

១-ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុលើកទី២៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។

២-ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែឆមាសទី១ ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌព្រែកព្នៅ ។

៣-ពិនិត្យ និងអនុម័តស្តីពីការបែងចែកប្រាក់រង្វាន់ប្រចាំខែមិថុនា និងយន្តការរបស់ការិយាល័យច្រកចេញចូលតែមួយ។

៤-បញ្ហាផ្សេងៗ។

ជាមួយគ្នានេះ​ នាព្រឹកថ្ងៃដដែល លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី «ការត្រួត ពិនិត្យដាក់ចេញសេក្តីសម្រេចលេខ ១៦០/២១ សសរ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋាបាលរាជធានីភ្នំពេញ និងការងារចាក់វ៉ាក់សាំង សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ តាមរយៈ(Video Zoom Meetings)»ក្រោមអធិបតិភាពលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញផងដែរ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print