ភោជនីយដ្ឋាន Terrazza ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១សេ, ​ផ្លូវលេខ ២៨២, សង្កាត់បឹងកេងកង១ មានអ្នកជំងឺ កូវីដ១៩ (#COVID-19) ជាច្រើនអ្នក គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ, ភោជនីយដ្ឋាន Terrazza ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១សេ, ​ផ្លូវលេខ ២៨២, សង្កាត់បឹងកេងកង១ មានអ្នកជំងឺ កូវីដ១៩ (#COVID-19) ជាច្រើនអ្នក គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19 នៅរសៀលថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១ ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19, 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនង​ជាមួយបុគ្គលិកធ្វើការនៅ
🔴🔴 ភោជនីយដ្ឋាន #Terrazza ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១សេ, ​ផ្លូវលេខ ២៨២, #សង្កាត់បឹងកេងកង១, #ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ⏰ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១
🔥 មូលហេតុ៖ អ្នកជំងឺ #កូវីដ១៩ (#COVID-19) ជាច្រើនអ្នក គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19, តែប្រសិន​បើ ​មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print