ព្រះសង្ឃចំនួន ១១អង្គ នៅវត្តទួលទ្រារកឃើញវិជ្ជមានកូវីដ១៩ ក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ និងព្រះសង្ឃទាំងអស់ សរុបប្រមាណ១៥០អង្គកំពុងធ្វើចត្តាឡីស័ក

ចែករំលែក៖

ខេត្តត្បូងឃ្មុំ, បើយោងតាមប្រភពពី: រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់អោយដឹងថា, លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ កាលពីយប់ម្សិលមិញបានចុះទៅពិនិត្យភ្លាមៗ បន្ទាប់ពីទទួលដំណឹងព្រះសង្ឃ១១អង្គ រកឃើញវិជ្ជមានកូវីដ១៩ នៅវត្តទួលទ្រាត្បូង ក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ ។

ដោយឡែកនាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២១នេះ បានបន្តតេស្តឃើញវិជ្ជមានកើនឡើងជាបន្តបន្ទាប់បន្ថែមទៀត លោកបណ្ឌិត បានដឹកនាំក្រុមការងារ បន្តចុះទៅសួរសុខទុក្ខ នាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ ទៅប្រគេនព្រះសង្ឃកំពុងអាពាធ ដោយជំងឺកូវីដ១៩ និងព្រះសង្ឃទាំងអស់ សរុបប្រមាណ១៥០អង្គ ដែលកំពុងធ្វើចត្តាឡីស័ក នៅវត្តទួលទ្រាត្បូងនេះ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print