រដ្ឋបាលខេត្តឧត្ដរមានជ័យ រកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន១៨ករណីបន្ថែមទៀត (០៥នាក់ករណីសហគមន៍ ១៣ករណីនាំចូលពីប្រទេសថៃមកកម្ពុជា)នៅថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០២១

ចែករំលែក៖

ខេត្តឧត្តរមានជ័យ, រដ្ឋបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យឲ្យ បានជ្រាបថា យោងតាមលទ្ធផលធ្វើតេស្ត បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១៨ករណីបន្ថែមទៀត (០៥ ជាករណ៏ព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ លើបុគ្គលដែលកំពុងស្ថិតក្នុងអំឡុងពេលនៃការបិទខ្ទប់ជាបណ្តោះអាសន្ននៅទីតាំងផែស្ងួត តែ ម៉េង និង ១៣ ជាករណីនាំចូលពីប្រទេសថៃមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់) ដូចខាងក្រោម៖

បច្ចុប្បន្ន អ្នកជំងឺកូវីដ-១៩ ខាងលើ ត្រូវបានបញ្ចូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យអំពិល។ ដោយ ឡែកអ្នកពាក់ព័ន្ធដែលមានហានិភ័យខ្ពស់ផ្សេងទៀតត្រូវបានបញ្ជូនទៅតាមដានសុខភាព និងធ្វើចតាឡីស័គនៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យតេជោសែន សំរោង។ ក្រុមការងារបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីចាត់ចែងតាមនីតិវិធី។
សូមជម្រាបជូនថា មកទល់ពេលនេះ ខេត្តឧត្តរមានជ័យមានអ្នកជំងឺកូវីដ-១៩ ចំនួន ៣០៥នាក់ ករណីនាំចូលពីបរទេសចំនួន ២៦៤នាក់ និងករណ៏ពាក់ព័ន្ធព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភៈ ចំនួន ៤១នាក់ បានព្យាបាលជាសះស្បើយចំនួន ៩១នាក់ ករណី ស្លាប់ចំនួន ០២នាក់ និងកំពុងសម្រាកព្យាបាលចំនួន ២១២នាក់ (នៅមន្ទីរពេទ្យបង្អែកខេត្តចំនួន ២០នាក់ នៅមណ្ឌលព្យាបាល ផ្ទះសំណាក់ឧត្តមរដ្ឋាចំនួន៧១នាក់ នៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែងចំនួន ១៩នាក់ និងនៅមណ្ឌលព្យាបាលវិទ្យាល័យអំពិល ចំនួន ១០២នាក់)។

រដ្ឋបាលខេត្តសូមវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធ និងបុគ្គលិកសុខាភិបាលដែលបានខិតខំ បំពេញភារកិច្ចបានល្អប្រសើរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសហការ ការពារ និងទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ក្នុងខេត្តឧត្តរមានជ័យ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន និងសូមបន្តចូលរួមអនុវត្ត យ៉ាងម៉ឹងម៉ាត់នូវវិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការ “ ៣ការពារ៖ ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬដែល និងត្រូវរក្សាគម្លាតសុវត្ថិភាព ៣កុំ៖ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់ គ្នា” ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print