បន្ទាន់ ! ការណែនាំស្តីពីការពង្រឹងវិធានការចត្តាឡីស័កនៅតាមបណ្តាច្រកព្រំដែននានា និងការពង្រឹងវិធានការរដ្ឋបាលចាំបាច់នានា ដើម្បីប្រយុទ្ធទប់ស្តាត់ការរីករាលដាលដោយជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta ក្នុងសហគមន៍

ចែករំលែក៖

ភ្នំពេញ, រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជម្រាបជូន លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តនិងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត (គ.រ.ខ.)។

កម្មវត្ថុ ការណែនាំស្តីពីការពង្រឹងវិធានការចត្តាឡីស័កនៅតាមបណ្តាច្រកព្រំដែននានា និងការពង្រឹងវិធានការរដ្ឋបាល ចាំបាច់នានា ដើម្បីប្រយុទ្ធទប់ស្កាត់ការរីករាលដាលជំងឺកូរីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta ក្នុងសហគមន៍។

សេចក្ដីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបជូន លោក លោកស្រី អភិបាលនៃគណៈ អភិបាលរាជធានី-ខេត្ត និងជាប្រធាន គ.រ.ខ. ឲ្យបានជ្រាបថា៖ ដោយផ្អែកតាមសភាពការណ៍នៃការរីករាលដាលជំងឺ កូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta មានវត្តមាននៅកម្ពុជាតាមរយៈការនាំចូលពីតាមបណ្តាច្រកព្រំដែននានា និងដើម្បី បង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta នេះ ចូលក្នុងសហគមន៍ គណៈកម្មការអន្តរ ក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមធ្វើការណែនាំដូចខាងក្រោម៖

១-អនុវត្តវិធានការធ្វើចត្តាឡីស័កនៅមណ្ឌលធ្វើចត្តាឡីស័កមាត់ច្រកព្រំដែន ចំពោះអ្នកដំណើរទាំងអស់ ដែលធ្វើដំណើរឆ្លងចូលមកក្នុងប្រទេសកម្ពុជា ដោយមិនធ្វើការដឹកជញ្ជូនបន្ត ដើម្បីយកទៅធ្វើចត្តាឡីស័ក នៅតាមភូមិ ឃុំទៀតទេ។ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត (គ.រ.ខ.) ត្រូវសហការជាមួយអនុគណៈកម្មការ គ្រប់គ្រងច្រកទ្វារចេញ-ចូល និងការធ្វើចត្តាឡីស័ក ដើម្បីកំណត់ទីតាំងមណ្ឌលចត្តាឡីស័កដែលនៅជិតបំផុតសម្រាប់ ការធ្វើចត្តាឡីស័កនេះ។ ទន្ទឹមនឹងនេះ អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការ ពង្រឹងវិធានការចត្តាឡីស័កនេះ នៅតាមមណ្ឌលឲ្យបានម៉ឺងម៉ាត់ ស្របតាមគោលការណ៍ណែនាំផ្អែកសុខាភិបាល។

២-បង្កើនការពង្រឹងការគ្រប់គ្រងច្រកព្រំដែន ជាពិសេស ច្រករបៀង ចៀសវាងការជ្រៀតឆ្លងព្រំដែនចូល មកក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ដែលបង្កហានិភ័យក្នុងការចម្លងមេរោគបំប្លែងខ្លួនថ្មី ចូលក្នុងសហគមន៍។ គ.រ.ខ. ត្រូវចាត់វិធានការពង្រឹងការគ្រប់គ្រងប្រជាពលរដ្ឋធ្វើចំណាកស្រុក ដែលវិលត្រឡប់មកភូមិ-ឃុំវីញ និងត្រូវអនុវត្តវិធាន ការចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កឲ្យបានម៉ឺងម៉ាត់ ក្នុងករណីដែលរកឃើញថា ប្រជាពលរដ្ឋទាំងនោះ ពុំបានឆ្លង កាត់ការធ្វើចត្តាឡីស័កនៅតាមព្រំដែន។

៣-ពង្រឹងការអនុវត្តវិធានការ ទាំងផ្នែករដ្ឋបាល ទាំងផ្នែកសុខាភិបាល សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់ នូវខ្សែរយៈចម្លងនៃមេរោគកូវីដ-១៩ ប្រភេទថ្មីនេះ នៅតាមមូលដ្ឋានដែលត្រូវបានរកឃើញអ្នកដែលបានឆ្លងជំងឺនេះ។ អាស្រ័យហេតុនេះ សូម លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងជាប្រធាន គ.រ.ខ, ចាត់ចែងអនុវត្តតាមការណែនាំខាងលើនេះឲ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២១ តទៅ។

សូម លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជព្រះខេត្តនិងជាប្រធាន គ.រ.ខ
នូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕

...

ដោយ ,សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print