អាជ្ញាធរខេត្តត្បូងឃ្មុំសម្រេច បិទការចេញ-ចូលជាបណ្តោះអាសន្ន នៅទីតាំងក្នុង និងក្រៅបរិវេណផ្សារសួង ស្ថិតនៅភូមិសួងលិច សង្កាត់សួង ក្រុងសួង

ចែករំលែក៖

ខេត្តត្បូងឃ្មុំ, អាជ្ញាធរខេត្តត្បូងឃ្មុំសម្រេច: ប្រការ១ ..ត្រូវបានបិទការចេញ-ចូលជាបណ្តោះអាសន្ន នៅទីតាំងក្នុង និងក្រៅបរិវេណផ្សារសួង ស្ថិតនៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ រយៈពេល ១៤(ដប់បួន)ថ្ងៃ ចាប់ពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ និងមានសេចក្តីសម្រេចថ្មីមកជំនួស។ ប្រការ២……បុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមខ្លឹមសារ នៃប្រការ១ ខាងលើនឹង ត្រូវចាត់វិធានការយ៉ាងម៉ឹងម៉ាត់ស្របតាមច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ព្រមទាំងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

ប្រការ៣ …បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៤…នាយករដ្ឋបាលសាលាខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ និង រដ្ឋបាលសង្កាត់សួង ត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print