ប៉ូលិសប្រើជង្គង់ជាន់ក George Floyd រហូតដល់ស្លាប់ ត្រូវកាត់ទោសជាប់គុក២២,៥ឆ្នាំ

ចែករំលែក៖

តុលាការបានប្រកាសសាលក្រមដាក់ទោសអតីតប៉ូលិសទីក្រុង Minneapolis លោក Derek Chauvin ជាប់ពន្ធនាការ២២,៥ឆ្នាំពីបទប្រើជង្គង់សង្កត់កបុរសជនជាតិស្បែកខ្មៅ George Floyd កាលពីខែឧសភាឆ្នាំ២០២០ ។
សារព័ត៌មានរ៉យទ័របានផ្សាយថាអតីតប៉ូលិស Chauvin កាលពីខែមេសាត្រូវបានចោទប្រកាន់ទោសពីបទសម្លាប់មនុស្សកម្រិតទីពីរនិងទីបី ហើយការប្រកាសសាលក្រមដាក់ទោស គឺជាជំហានថ្មីមួយទៅលើសកម្មភាពប្រើហិង្សាពីសំណាក់ប៉ូលិសទៅលើក្រុមជនជាតិស្បែកខ្មៅ ។
ការស្លាប់របស់Floyd បានបង្កឲ្យមានមហាបាតុកម្ម មិនត្រឹមតែនៅទូទាំងអាមេរិកនោះឡើយ គឺនៅប្រទេសជាច្រើនជុំវិញពិភពលោកដែលមានក្រុមជនជាតិស្បែកខ្មៅរស់នៅ ដើម្បីប្រឆាំងការរើសអើងជាតិសាសន៍។ រូបភាពនៃការស្លាប់របស់ Floyd ត្រូវប៉ូលិសយកជង្គង់សង្កត់ក៨នាទីមុនពេលស្លាប់ ហើយសម្តីអំពាវនាវ «ខ្ញុំមិនអាចដកដង្ហើមបាន»ជាការបើកផ្លូវឲ្យមានមហាបាតុកម្មនៅអាមេរិកនាឆ្នាំ២០២០។
សាលក្រមសម្រាប់អតីតប៉ូលិស Chauvin កាលពីថ្ងៃទី ២៥ខែមិថុនា គឺជាទោសធ្ងន់បំផុតសម្រាប់អតីតប៉ូលិសដែលបានប្រើហិង្សាសម្លាប់មនុស្ស ។ លោក Keith Ellison អភិបាលរដ្ឋ Minnesota និងជាចៅក្រមកាត់ក្តីអតីតប៉ូលិសបានបញ្ជាក់ថា ការដាក់ទោសទៅលើអតីតប៉ូលិសធ្ងន់បែបនេះគឺជារឿងមិនធ្លាប់កើតមានឡើយ។ ប៉ុន្តែគ្រួសាររបស់ Floyd បញ្ជាក់ថាទោសនោះនៅស្រាលនៅឡើយ៕ដោយ៖ធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print